ប្រធានាធិបតីបារាំងទទួលស្គាល់អំពីគ្រោះអាសន្នរងការវាយប្រហារភេរវកម្មនៅ EURO ២០១៦
06/06/2016 07:17
(VOVworld) - នាថ្ងៃទី៥ មិថុនា ប្រធានាធិបតីបារាំង លោក Francois Hollande បានទទួលស្គាល់ថា មាន គ្រោះអាសន្នកើតឡើងការវាយប្រហារភេរវកម្មក្នុង រយៈពេលដែលប្រទេសននេះរៀបចំវគ្គផ្ដាច់ព្រ័ត្រនៃ ការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប (EURO ២០១៦)។

ប្រធានាធិបតីបារាំងលោក Francois Hollande(រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី៥ មិថុនា ប្រធានាធិបតីបារាំងលោក Francois Hollande បាន ទទួលស្គាល់ថា មានគ្រោះអាសន្នកើតឡើងការវាយប្រហារភេរវកម្មក្នុងរយៈពេល ដែលប្រទេសននេះរៀបចំវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប (EURO ២០១៦)។លោក Hollande បានអំពាវនាវឲ្យការបញ្ចប់កូដ្ឋកម្មក្នុងវិស័យ ចរាចរណ៍ដឹកជញ្ជូន ដើម្បីការធ្វើដំណើរក្នុងរយៈពេល១ខែប្រព្រឹត្តទៅទិវាបុណ្យ បាល់ទាត់ធំបំផុតទ្វីបមានភាពងាយស្រួល។ក្នុងបរិយាកាសប្រញាប់ប្រញាល់ ត្រៀមរៀបចំឲ្យពិធីបើក EURO ២០១៦ នាថ្ងៃ ទី១០ មិថុនាខាងមុខនេះ បញ្ហាសន្តិ សុខនៅប្រទេសម្ចាស់ផ្ទះត្រូវបានយកចិត្តទុក ដាក់ពិសេស។ទន្ទឹមនឹងការព្រួយ បារម្ភអំពីភេរវកម្ម មជ្ឈដ្ឋានមន្ត្រីបារាំងក៏កំពុង ប្រឈមមុខនឹងរលកកូដ្ឋកម្ម បាតុ កម្មប្រឆាំងជំទាស់ការកែទម្រង់ច្បាប់ពលកម្ម ដែលបានអូសបន្លាយក្នុងអំឡុង៣ ខែកន្លងទៅ។ក្នុងពេលនោះ គ្រោះទឹកជំនន់នៅ រដ្ឋធានីបារីសនាសប្ដាហ៍កន្លង ទៅក៏បង្កឡើងការលំបាកជាច្រើនចំពោះប្រទេសនេះផងដែរ៕
Related
More




