VOV WorldVOV World
ប្រធានាធិបតីបារាំងអំពាវនាវអោយអាមេរិកលុបចោលបទហ៊ុំព័ទ្ធចំពោះគុយបា
12/05/2015 11:34
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ច នៅកុយបា ប្រធានាធិបតីបារាំង លោក Francois Hollande បាន អំពាវនាវអោយ អាមេរិកលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា ដែលបានអូស បន្លាយ​ក្នុងរយៈពេលច្រើនទស្សវត្ត៍កន្លងទៅ។
ប្រធានាធិបតីបារាំងអំពាវនាវអោយអាមេរិកលុបចោលបទហ៊ុំព័ទ្ធចំពោះគុយបា
ប្រធានាធិបតីបារាំង លោក Francois Hollande           (VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ច  នៅកុយបា ប្រធានាធិ បតីបារាំង លោក Francois Hollande បាន អំពាវនាវអោយ អាមេរិកលុបចោលបទ ហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា ដែលបានអូស បន្លាយ​ក្នុងរយៈពេលច្រើនទស្សវត្ត៍ កន្លងទៅ។ ថ្លែងមតិនៅមហាវិទ្យាល័យ ឡាហាវាន នាថ្ងៃទី១១ ឧសភា លោក  Francois Hollande បានអះអាងថា៖​បារាំងនឹងធ្វើអ្វីៗទាំងអស់ ដើម្បីបទដាក់ទណ្ឌ កម្មដែលបានបង្ក​ខូចខាតយ៉ាង ធ្ងន់ធ្ងរចំពោះការអភិវឌ្ឍន៍របស់គុយបានេះនឹង បានលុបចោល។ លោកបានសង្កត់ធ្ងន់ថា៖ ពីឆ្នាំ ១៩៩២មក បារាំងជានិច្ចកាល បោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តដោយសំណូមពរអាមេរិក លុបចោលបទហ៊ុំ ព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា ក្នុងការបោះឆ្នោតជាប្រចាំឆ្នាំនៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ស្ដីពីទំនាក់ទំនង អាមេរិក-គុយបា លោក Francois  Hollande បានចាត់ទុកថា៖​ប្រទេសទាំងពីរ ​ត្រូវខិតជិតមកគ្នា និងបារាំងជាសម្ព័ន្ធ មិត្ត១ដ៏ស្មោះត្រង់ របស់គុយបា ក្នុងដំណើការអភិវឌ្ឍន៍ និងធ្វ់សមាហរណកម្មទៅ ក្នុង​ខឿនសេដ្ឋកិច្ចពិភពលោក។           ក្នុងព្រឹត្តិការណ៍ទាក់ទិន១ទៀត នាថ្ងៃនេះដែរ ប្រធានាធិបតីបារាំង លោក   Francois Hollande បានមានជំនួបសន្ទនាជាមួយអតិត ប្រធានគុយបា  លោក  Fidel Castro នៅទីក្រុង ឡាហាវាន ផងដែរ៕