VOV WorldVOV World
ប្រធានាធិបតីអាមេរិក លោក Barack Obama ថ្កោលទោសការបាញ់កាំភ្លើងនៅក្រុង Orlando
13/06/2016 09:07
(VOVworld) - នារសៀលថ្ងៃទី ១២ មិថុនា ប្រធានាធិបតី អាមេរិក លោក Barack Obama បានមានបទសន្ទរៈកថា លើកាណាល់ទូរទស្សន៍ផ្សាយផ្ទាល់ពីសេតវិមានអំពីការបាញ់ កាំភ្លើងនៅទីក្រុង Orlando រដ្ឋ Florida ដែលធ្វើឲ្យមនុស្ស ចំនួន ៥០ នាក់ត្រូវស្លាប់និង ៥៣ នាក់ទៀតរងរបួស។
ប្រធានាធិបតីអាមេរិក លោក Barack Obama ថ្កោលទោសការបាញ់កាំភ្លើងនៅក្រុង Orlando
ប្រធានាធិបតីអាមេរិក លោក Barack Obama ថ្កោលទោសការបាញ់កាំភ្លើងនៅក្រុង Orlando (Image: VNA) (VOVworld) -  នារសៀលថ្ងៃទី ១២ មិថុនា ប្រធានាធិបតីអាមេរិក លោក Barack  Obama បានមានបទសន្ទរៈកថាលើកាណាល់ទូរទស្សន៍ផ្សាយផ្ទាល់ពីសេតវិមាន អំពីការបាញ់កាំភ្លើងនៅទីក្រុង Orlando រដ្ឋ Florida ដែលធ្វើឲ្យមនុស្សចំនួន ៥០  នាក់ត្រូវស្លាប់និង ៥៣ នាក់ទៀតរងរបួស។ ប្រធានាធិបតី Barack Obama បាន ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ ការបាញ់កាំភ្លើងនៅក្លឹប Pulse ហើយចាត់ទុក នេះគឺជាការវាយប្រហារភេរវកម្មនិងជា ឧក្រិដ្ឋកម្មដ៏បង្ហូឈាមទៅលើជនស៊ីវិល។  ប្រធានាធិបតី Obama បានមានប្រសាសថា៖ ប្រទេសអាមេរិកនិងមិនភ័យខ្លាច ទេហើយប្រជាពលរដ្ឋអាមេរិកនឹងសាមគ្គីថែមទៀត។ ទន្ទឹមនឹងនោះ លោក Obama បានបញ្ជាណែនាំសមត្ថកិច្ចនីតិប្រតិបត្តិអនុវត្តរាល់វិធានការចាំបាច់ ដើម្បីទប់ស្កាត់បណ្ដារឿងហេតុស្រដៀងគ្នានេះ។​ ក្នុងពេលនោះ អង្គការរដ្ឋឥស្លាម ស្វ័យប្រកាស  (IS) នៅអ៊ីរ៉ាក់និងស៊ីរីប្រកាសថាបានដំណើរការសម្លាប់រង្គាលពោល ខាងលើ៕