VOV WorldVOV World
ប្រធានាធិបតីអាមេរិក និងឥណ្ឌូនេស៊ីជួបសន្ទនានៅសេតវិមាន
26/10/2015 06:57
(VOV)_ប្រធានាធិបតីអាមេរិក លោក​Barack Obama នាថ្ងៃទី២៦ តុលា​ បានជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ស្ដីអំពី​បញ្ហាទំនាក់​ទំនងទ្វេភាគី និងពហុភាគី។
ប្រធានាធិបតីអាមេរិក និងឥណ្ឌូនេស៊ីជួបសន្ទនានៅសេតវិមាន
សេតវិមាន           (VOV)_ប្រធានាធិបតីអាមេរិក លោក​Barack Obama នាថ្ងៃទី២៦ តុលា​ បាន ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ស្ដីអំពី​បញ្ហាទំនាក់​ទំនង ទ្វេភាគី និងពហុភាគី។ តាមប្រភពព័ត៍មានពីសេតវិមានថា៖ ថ្នាក់ដឹកនាំទាំងពីររូប ប្រមូលផ្តុំពិភាក្សាអំពីបណ្ដាវិធានការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ យោគ បង្ការប្រឆាំងភេរវកម្ម ហើយក្នុងនោះមានសន្តិសុខនាវាចរណ៍នៅ​សមុទ្រ ខាងកើត។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅអាមេរិកលើកនេះ ក្រៅពី​ជំនួបសន្ទនាជាមួយ ប្រធានាធិបតីអាមេរិក លោក​Barack Obama និងសមាជិក​សភានានានេះ  ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ក៏មានជំនួបសន្ទនា​ជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ ក្រុមហ៊ុន និងក្រុមហ៊ុនអាមេរិក។ នឹងមានកិច្ចសន្យា​សហប្រតិបត្តិការនិងវិនិយោគជា ច្រើនត្រូវបានចុះហត្ថលេខា ដោយមានតំលៃ​សរុបចំនួន២០ពាន់លានដុល្លារអាមេរិក៕