VOV WorldVOV World
ប្រធានាធិបតីអាមេរិកលោក Obama អះអាងជាផ្លូវការនូវការគាំទ្រចំពោះលោកស្រី Clinton
10/06/2016 08:21
(VOVworld) - លោក Obama ឲ្យដឹងថា លោកមិនគិត ថាមានអ្នកណាដែលមានបទដ្ឋានគ្រប់គ្រាន់ជាង លោកស្រី Hillary ដើម្បីកាន់តំណែងប្រធានាធិបតី អាមេរិកឡើយ។
ប្រធានាធិបតីអាមេរិកលោក Obama អះអាងជាផ្លូវការនូវការគាំទ្រចំពោះលោកស្រី Clinton
ប្រធានាធិបតីលោក Obama ចាត់ទុកថា លោកស្រី Hillary Clinton សក្តិសមទៅនឹងតួនាទីជា អ្នកដឹកនាំសេតវិមាន (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី៩ មិថុនា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន ប្រកាសជាផ្លូវការអំពីការគាំទ្រចំពោះអតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Hillary Clinton ក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ចិកាខាងមុខ។លោក Obama ឲ្យដឹងថា  លោកមិនគិតថាមានអ្នកណាដែលមានបទដ្ឋានគ្រប់គ្រាន់ជាង លោកស្រី Hillary ដើម្បីកាន់តំណែងប្រធានាធិបតីអាមេរិកឡើយ។លោកObama ក៏បានសង្កត់ធ្ងន់ថា លោកស្រី Hillary ជាបេក្ខជនប្រធានាធិបតីស្ត្រីដំបូងនៃគណៈ បក្សធំមួយក្នុងប្រវត្តិ សាស្ត្រនយោបាយអាមេរិក ហើយឲ្យដឹងថែមទៀតថា លោក នឹងរួមដំណើរជាមួយ លោកស្រី Hillary ក្នុងចលនាបោះឆ្នោតនៅរដ្ឋ Wisconsin នាសប្ដាហ៍ខាងមុខ។ ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃដដែល បេក្ខជនប្រធានាធិបតីនៃគណៈ បក្សប្រជាធិបតេយ្យលោក Bernie Sanders បានប្រកាសថា នឹងសហប្រតិបតិ្តការ ជាមួយអតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Hillary Clinton យកជ័យជំនះលើបេក្ខ ជនប្រធានាធិបតីនៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump បើទោះបីជា ព្រឹទ្ធសមាជិករដ្ឋ Vermont រូបនេះមិននិយាយដល់ការដកចេញពីការប្រណាំង ប្រជែងនៅឡើយក្ដី៕