VOV WorldVOV World
ប្រធានាធិបតីអាមេរិកលោកObama នឹងរក្សាទាហានអាមេរិកនៅអាហ្វហ្គានីស្ថានក្រោយឆ្នាំ២០១៦
16/10/2015 08:53
(VOVwolrd)-មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងរក្សាទាហានអាមេរិកចំនួន៥ពាន់៥រយនាក់
ប្រធានាធិបតីអាមេរិកលោកObama នឹងរក្សាទាហានអាមេរិកនៅអាហ្វហ្គានីស្ថានក្រោយឆ្នាំ២០១៦
(VOVwolrd)-មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងរក្សាទាហានអាមេរិកចំនួន៥ពាន់៥រយនាក់នៅ អាហ្វហ្គានីស្ថាន ខណៈដែលលោកចាកចេញពីដំណែងនាឆ្នាំ២០១៧។ តាម នោះ លោក Obama នឹងពន្យាពេលបញ្ចប់ការចូលរួមរបស់យោធាអាមេរិកនៅ អាហ្វហ្គា នីស្ថាន ហើយនឹងផ្ទេរបញ្ហានេះជូនសម្រាប់អ្នកស្នងតំណែង។ តាម មន្ត្រីពោលខាង លើថា លោក Obama មានបំណងដកទាហានចេញពីអាហ្វា ហ្គានីស្ថាននាចុងឆ្នាំ ២០១៦។ ប៉ុន្តែ ក្នុងរយៈពេលកន្លងទៅ មេបញ្ជាការកង ទ័ពអាមេរិកជាច្រើន មានការ ជជែកវែកញែកថា ជនអាហ្វហ្គានីស្ថានត្រូវការ ជួយឧបត្ថម្ភរបស់អាមេរិកដើម្បី រុញថយក្រោយពួកឧទ្ទាម តាលីប៉ង់ និងរក្សា សមិទ្ធិដែលទទួលបាននារយៈពេល ១៤ឆ្នាំកន្លងទៅ ដោយមានជំនួយ របស់វ៉ាស៊ីនតោនឡើងដល់រាប់ពាន់លានដុល្លា ក៏ដូចជាការបង្ហូឈាមរបស់ទា ហានអាមេរិកផងដែរ៕