ប្រធានាធិបតីអាមេរិកលុបចោលជាផ្លូវការបទដាក់ទណ្ឌកម្មទៅលើមីយ៉ាន់ម៉ា
08/10/2016 09:29
(VOVworld) – នាថ្ងៃទី ៧ តុលា ប្រធានាធិបតីអាមេរិក លោក Obama បានចុះហត្ថលេខាលើក្រិត្យដមួយដែលលុប ចោលជាផ្លូវការបទដាក់ទណ្ឌកម្ម ជាផ្លូវការចំពោះមីយ៉ាន់ ម៉ាដែលបានអូសបន្លាយពីសម័យកាលរបស់អតីតប្រធា នាធិបតីអាមេរិក លោក Bill Clinton នាឆ្នាំ ១៩៩៧។

ប្រធានាធិបតីអាមេរិកលុបចោលជាផ្លូវការបទដាក់ទណ្ឌកម្មទៅលើមីយ៉ាន់ម៉ា (VNA) (VOVworld) – នាថ្ងៃទី ៧ តុលា ប្រធានាធិបតីអាមេរិក លោក Obama បាន ចុះហត្ថលេខាលើក្រិត្យដមួយដែលលុបចោលជាផ្លូវការបទដាក់ទណ្ឌកម្ម ជាផ្លូវ ការចំពោះមីយ៉ាន់ម៉ាដែលបានអូសបន្លាយពីសម័យកាលរបស់អតីតប្រធា នាធិបតីអាមេរិក លោក Bill Clinton នាឆ្នាំ ១៩៩៧។ ក្នុងសំបុត្រផ្ញើទៅប្រធាន ព្រឹទ្ធសភានិងសភាជាន់ទាបអាមេរិក លោក Obama បានសង្កត់ធ្ងន់ថា៖ សេចក្តីសម្រេចលុបចោលបទដាក់ទណ្ឌកម្ម នឹងនាំមីយ៉ាន់ម៉ាវិលត្រឡប់មក បញ្ជីរាយនាមបណ្ដាប្រទេសទទួលបានយន្តការនៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) យន្តការលើកលែងពន្ធចំពោះទំនិញនាំចូលក្នុងអាមេរិកពីប្រទេស ក្រីក្រនិងកំពុង អភិវឌ្ឍន៍។ ប្រការនេះនឹងលើកទឹកចិត្តបណ្ដាសហគ្រាស និងអង្គការក្រៅ រដ្ឋាភិបាលអាមេរិកបង្កើនការវិនិយោគនៅមីយ៉ាន់ម៉ា ព្រមទាំង សម្តែងក្តីសង្ឃឹម ថា៖ Napyidaw កាន់តែក្លាយទៅជាដៃគូ ប្រជាធិបតេយ្យនិងសម្បូររុងរឿងមួយ របស់វ៉ាស៊ីនតោនក្នុងតំបន់ពីមួយ ថ្ងៃទៅមួយថ្ងៃ៕
Related






