ប្រធានាធិបតីអាមេរិកលុបចោលកម្មវិធីទៅទស្សនាវិហារ Taj Mahal ក្នុងដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌា
25/01/2015 07:52
(VOV)_មជ្ឈដ្ឋានមន្ត្រីឥណ្ឌាបានអោយដឹងនាថ្ងៃទី២៤មករាថា៖ នាថ្ងៃទី២៤ មករា ប្រធានាធិបតីអាមេរិក លោក Barack Obama បានលុបចោលកម្មវិធីទៅទស្សនាវិហារ Taj Mahal

(VOV)_មជ្ឈដ្ឋានមន្ត្រីឥណ្ឌាបានអោយដឹងនាថ្ងៃទី២៤មករាថា៖ នាថ្ងៃទី២៤ មករា ប្រធានាធិបតីអាមេរិក លោក Barack Obama បានលុបចោលកម្មវិធីទៅទស្សនាវិហារ Taj Mahal ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅឥណ្ឌា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ មករា។ គ្មានមូលហេតុណា១បាននាំចេញដើម្បីអធិប្បាយអំពីការលុបចោលកម្មវិធី នេះទេ ប៉ុន្តែ តាមកាសែត Hindustan Times របស់ឥណ្ឌាថា៖ ប្រធានាធិបតី Barack Obama កាត់បន្ថយកម្មវិធីបំពេញទស្សនកិច្ចនៅឥណ្ឌាគឺដើម្បីទៅ អារ៉ាប៊ីសាអូឌីត បន្ទាប់ពីពេលដែលព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Abdullah bin Abdulaziz ទទួល មរណភាព។ ប្រធានាធិបតីអាមេរិក លោក Barack Obama ក្នុងព្រឹត្តិការណ៍ទាក់ទិន១ទៀត នាយកដ្ឋានចារកម្មឥណ្ឌា ( IB) បានចេញបទ បញ្ជាព្រមាននាយប់ថ្ងៃទី២៤មករា ចំពោះប៉ូលីស Delhi អំពីគ្រោះអាសន្នវាយប្រហារ ភេរវកម្ម ក្រោយប៉ុន្មានម៉ោងដែលប្រធានាធិបតីអាមេរិក លោក Barack Obama ចាក ចេញពីអាមេរិក ចាប់ផ្តើមដំណើរទស្សនកិច្ចនៅឥណ្ឌា ក្នុងរយៈពេល៣ថ្ងៃ (ពីថ្ងៃទី ២៥ដល់ថ្ងៃទី២៧មករា)ដែរ៕
Related






