VOV WorldVOV World
ប្រធានាធិបតីអាមេរិកនិងសមភាគីហ្វីលីពីនជួបសន្ទនានៅឡាវ
08/09/2016 10:36
(VOVworld) - នាថ្ងៃទី៧ កញ្ញា ប្រធានាធិបតីអាមេរិក លោក Barack Obama បានអញ្ជើញជួបសន្ទនាជាមួយ សមភាគីហ្វីលីពីនលោក Rodrigo Duterte នៅខាងក្រៅ កិច្ចប្រជុំកំពូលអាស៊ាននៅឡាវ។បម្រែបម្រួលនេះ ប្រព្រឹត្តទៅប៉ុន្មានថ្ងៃក្រោយពីលោក Duterte មានពាក្យប្រមាថទៅលើប្រធានាធិបតីលោក Obama ហើយបណ្ដាលឲ្យម្ចាស់សេតវិមានរូបនេះសំរេចលុបចោលជំនួបសន្ទនាទ្វេភាគី។
ប្រធានាធិបតីអាមេរិកនិងសមភាគីហ្វីលីពីនជួបសន្ទនានៅឡាវ
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៧ កញ្ញា ប្រធានាធិបតីអាមេរិកលោក Barack Obama បានអញ្ជើញជួបសន្ទនាជាមួយសមភាគីហ្វីលីពីនលោក Rodrigo Duterte នៅ ខាងក្រៅ កិច្ចប្រជុំកំពូលអាស៊ាននៅឡាវ។បម្រែបម្រួលនេះប្រព្រឹត្តទៅប៉ុន្មានថ្ងៃក្រោយពី លោក Duterte មានពាក្យប្រមាថទៅលើប្រធានាធិបតីលោក Obama ហើយបណ្ដាល ឲ្យម្ចាស់សេតវិមានរូបនេះសំរេចលុបចោលជំនួបសន្ទនាទ្វេ ភាគី។មុននោះ នៅ ពេលឆ្លើយសម្ភាសន៍សារព័ត៌មាននៅឡាវ កាលពីថ្ងៃទី៥ កញ្ញា ទាក់ទិនដល់ សង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីននោះ ប្រធានាធិបតី លោក Duterte បាន ថ្លែងពាក្យប្រមាថទៅលើសមភាគីអាមេរិក ហើយឲ្យដឹងថា នឹងមិនអំពើដល់អ្វីៗ ដែលលោក Obama វាយតំលៃអំពីគោលនយោបាយអំពើ ហឹង្សាប្រឆាំងបទល្មើស គ្រឿងញៀនដែលត្រូវបានអនុវត្តន៍នៅហ្វីលីពីននោះ ឡើយ។អ្នកដឹកនាំហ្វីលីពីន រូបនេះក្រោយនោះបានសំដែងភាពសោកស្ដាយអំពីរឿងហេតុពោលខាងលើ ព្រមទាំងមានគោលបំណងថា ប្រទេសទាំងពីរនឹងសហ ប្រតិបតិ្តការដើម្បីដោះ ស្រាយការខ្វែងគំនិត៕