VOV WorldVOV World
ប្រធានាធិបតីអាមេរិកនឹងមានការជួបសន្ទនាជាមួយប្រធានរដ្ឋគុយបានៅ Panama
07/04/2015 10:35
(VOVworld)-ក្នុងជំហាន១ត្រូវបានចាត់ទុកថា ជាការឆ្លុះ បញ្ជាំងអំពីគោលនយោបាយ ចង់ជម្រុញដំណើរការ ចរចារប្រក្រតីទំនាក់ទំនងរវាងអាមេរិកជាមួយគុយ
ប្រធានាធិបតីអាមេរិកនឹងមានការជួបសន្ទនាជាមួយប្រធានរដ្ឋគុយបានៅ Panama
ប្រធានាធិបតីអាមេរិកនឹងមានការជួបសន្ទនាជាមួយប្រធានរដ្ឋ គុយបានៅ Panama(រូបថតៈ Reuters) (VOVworld)-ក្នុងជំហាន១ត្រូវបានចាត់ទុកថា ជាការឆ្លុះបញ្ជាំងអំពីគោលនយោបាយ ចង់ ជម្រុញដំណើរការចរចារប្រក្រតីទំនាក់ទំនងរវាងអាមេរិកជាមួយគុយបា នាថ្ងៃ ទី៦មេសា មន្ត្រីសេតវិមានមួយចំនួនបានឲ្យដឹងថា  ប្រធានាធិបតីអាមេរិកលោក Barack Obama នឹងមានជំនួបសន្ទនាជាមួយប្រធានរដ្ឋគុយបាលោក Raul Castro។ ជំនួបនេះ ប្រព្រឹត្តទៅខណៈដែលថ្នាក់ដឹកនាំទាំងពីរចូលរួមសន្និសីទ កំពូលអង្គការ បណ្តាប្រទេសទ្វីបអឺរ៉ុប (OAS)លើកទី៧​ដែលនឹងរៀបចំឡើងនៅ Panama ក្នុងថ្ងៃទី១០និងទី១១មេសាខាងមុខ។ មុននោះ ឧបការីរដ្ឋមន្ត្រីការ បរទេសអាមេរិក ទទួលបន្ទុកតំបន់អឌ្ឍគោលខាងលិច លោកស្រី Roberta Jacobson បានឲ្យដឹងថា លោក Obama នឹងមានជំនួបសន្ទនា ជាមួយលោក Castro ភ្លាមមួយរំពេចខណៈដែលលោកសម្រេចចិត្តចូលរួម OAS ផងដែរ៕