ប្រធានាធិបតីអាមេរិកប្រកាសកញ្ចប់វិធានការបង្កើនសេដ្ឋកិច្ចចំពោះតំបន់អាស៊ីអាគ្នេយ៍
17/02/2016 10:24
(VOVworld) - នេះត្រូវបានចាត់ទុកជាសកម្មភាព បណ្ដាក់ទំនុកទុកចិត្តទៅលើលទ្ធភាពដែលតំបន់កំពុង មានល្បឿនកំណើនយ៉ាងឆាប់រហ័សរបស់ពិភពលោក មួយនេះអាចក្លាយទៅជាដៃគូពាណិជ្ជកម្មមានសារៈ សំខាន់ថែមទៀតចំពោះអាមេរិក។

ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖AFP/TTXVN) (VOVworld) - ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី១៦ កុម្ភៈ បាន ប្រកាសកញ្ចប់វិធានការថ្មីសំដៅជំរុញខឿនសេដ្ឋកិច្ចនានានៅអាស៊ីអាគ្នេយ៍។នេះ ត្រូវបានចាត់ទុកជាសកម្មភាពបណ្ដាក់ទំនុកទុកចិត្តទៅលើលទ្ធភាពដែលតំបន់ កំពុងមានល្បឿនកំណើនយ៉ាងឆាប់រហ័សរបស់ពិភពលោកមួយនេះអាចក្លាយទៅ ជាដៃគូ ពាណិជ្ជកម្មមានសារៈសំខាន់ថែមទៀតចំពោះអាមេរិក។ថ្លែងមតិនៅខាង ក្រៅសន្និសីទជាន់ខ្ពស់ពិសេស អាស៊ាន - អាមេរិកដែលបានប្រព្រឹត្តទៅនៅរដ្ឋ California មន្ត្រីជាន់ខ្ពស់មួយរូបនៃ សេតវិមានបានឲ្យដឹងថា កញ្ចប់វិធានការ “តភ្ជាប់ អាមេរិក - អាស៊ាន” ពោលខាង លើនឹងរួមមានការបង្កើតការិយាល័យចំនួន៣នៅ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ទីក្រុងបាំងកក ប្រទេសថៃនិងសឹង្ហបុរីសំដៅ បង្កើនការទាក់ទងលើវិស័យ សេដ្ឋកិច្ចរវាងរដ្ឋាភិបាលអាមេរិកជាមួយក្រុមប្រទេស សមាជិកអាស៊ាន។ទន្ទឹមនឹងនោះ កញ្ចប់វិធានការ នេះក៏នឹងធ្វើអន្តរាគមន៍ក្នុង វិស័យថាមពលនៅអាស៊ីអាគ្នេយ៍ ជាវិស័យដែលប្រទេសចិន កំពុងចូលរួមយ៉ាង សកម្មដោយមានគំរោងការណ៍កសាងទំនប់តាមតំបន់ដើមទន្លេមេគង្គផងដែរ៕
Related






