VOV WorldVOV World
ប្រធានាធិបតីអាមេរិកប្រកាសមិនគាំទ្របេក្ខជនដែលប្រឆាំងជំទាស់ការគ្រប់គ្រងកាំភ្លើង
08/01/2016 10:16
(VOVworld) - នាថ្ងៃទី៧ មករា ប្រធានាធិបតីអាមេរិក លោក Barack Obamaបានប្រកាសថា នឹងមិនបោះឆ្នោត សំរាប់បេក្ខជនឈរឈ្មោះដំណែងប្រធានាធិបតីឆ្នាំ ២០១៦ប្រសិនបើបេក្ខជនរូបនេះប្រឆាំងជំទាស់នឹង ផែនការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង។
ប្រធានាធិបតីអាមេរិកប្រកាសមិនគាំទ្របេក្ខជនដែលប្រឆាំងជំទាស់ការគ្រប់គ្រងកាំភ្លើង
ប្រធានាធិបតីលោក Obama ស្រក់ទឹកភ្នែកនៅពេលនិយាយដល់ជនរងគ្រោះក្នុងការវាយប្រហារអំពើហឹង្សាដោយកាំភ្លើង (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី៧ មករា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន ប្រកាសថា នឹងមិនបោះឆ្នោតសំរាប់បេក្ខជនឈរឈ្មោះដំណែងប្រធានាធិបតីឆ្នាំ ២០១៦ប្រសិនបើបេក្ខជនរូបនេះប្រឆាំងជំទាស់នឹងផែនការរឹតបន្តឹងការគ្រប់គ្រង កាំភ្លើង។ក្នុងអត្ថបទមួយចុះផ្សាយនៅលើកាសែត “New York Times” លោក Obama បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រធានាធិបតីនិង ពលរដ្ឋអាមេរិកមួយរូប លោកនឹងបន្តអនុវត្តន៍សកម្មភាពទាំងឡាយដែលអាចធ្វើ បាន ក្នុងបញ្ហាគ្រប់គ្រង កាំភ្លើង។ នាថ្ងៃដដែល លោក Obama បានមានវត្តមាននៅក្នុងកម្មវិធីពិចរណានៅ លើ កាណាលទូរទស្សន៍ CNN ដើម្បីត្រៀមខ្លួនជាស្រេចពិភាគ្សាជាមួយមនុស្ស មួយ ក្រុមដែលរិះគន់សកម្មភាពឯកតោភាគីក្នុងការដោះស្រាយបញ្ហាសន្តិសុខ កាំភ្លើងនៅអាមេរិករបស់លោក៕