VOV WorldVOV World
ប្រធានាធិបតីអាមេរិកអនុម័តលើកិច្ចព្រមព្រៀងអំពីនុយក្លេអ៊ែរស៊ីវិលជាមួយវៀតណាម
25/02/2014 08:32
(VOVworld) – នាព្រឹកថ្ងៃទី ២៥ កុម្ភៈ (តាមម៉ោងហាណូយ) ប្រធានាធិបតីអាមេរិក លោក Barack Obama បានអនុម័ត លើកិច្ចព្រមព្រៀងអំពី នុយក្លេអ៊ែរស៊ីវិលជាមួយវៀតណាម ឬហៅថា៖ “កិច្ចព្រមព្រៀង ១២៣”
ប្រធានាធិបតីអាមេរិកអនុម័តលើកិច្ចព្រមព្រៀងអំពីនុយក្លេអ៊ែរស៊ីវិលជាមួយវៀតណាម
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងសមភាគីវៀតណាម លោក Pham Binh Minh ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ១២៣ (Image: VOV) (VOVworld) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក លោក  Nhat Quynh បានឲ្យដឹងថា៖ នាព្រឹកថ្ងៃទី ២៥ កុម្ភៈ (តាមម៉ោងហាណូយ) ប្រធានាធិបតី អាមេរិក លោក Barack Obama បានអនុម័តលើកិច្ចព្រមព្រៀងអំពីនុយក្លេអ៊ែរស៊ីវិល ជាមួយវៀតណាមឬហៅថា៖ “កិច្ចព្រមព្រៀង ១២៣” ដែលបានបើកចេញឱកាស សំរាប់ក្រុមហ៊ុនរបស់អាមេរិកក្នុងការលក់ម៉ាស៊ីនរ៉េអទ័រនុយក្លេអ៊ែរឲ្យវៀតណាម។ តាមកិច្ចព្រមព្រៀងនោះ វៀតណាមសន្យាមិនផលិតរាល់សារធាតុវិទ្យុសកម្មដែល បំរើរការផលិតអាវុធនុយគ្លេអ៊ែរហើយចុះហត្ថលេខាលើស្តង់ដាមិនរីរាលដាលនុយក្លេ អ៊ែរជាមួយអាមេរិកទៀតផង។ ក្នុងអនុស្សារណៈដែលត្រូវបានផ្ញើរមកក្រសួងថាម ពលអាមេរិកប្រធានាធិបតីអាមេរិកបានឲ្យដឹងថា៖ កិច្ចព្រមព្រៀង ពោលខាងលើមិន បង្កគ្រោះអាសន្នចំពោះបញ្ហារួមខាងការពារប្រទេសនិងសន្តិសុខទេ។ មុខនោះ នៅពិធីចុះហត្ថលេខាងលើកិច្ចព្រមព្រៀង ១២៣ នៅខាងក្រៅសន្និសីទកំពូល អាស៊ីបូព៌ារនៅប៊្រុយណេ នាខែ តុលា ឆ្នាំ២០១៣ វៀតណាមបានឯកភាពអំពីការមិន ចម្រាញ់ឬកកើតឡើងវិញសារធាតុ uranium ទេ៕