ប្រធានាធិបតីអាមេរិករៀបចំសន្និសីទកាសែតចុងឆ្នាំ
19/12/2015 08:07
(VOV)_នាថ្ងៃទី១៨ធ្នូ (នាព្រឹកថ្ងៃទី១៩ ធ្នូ តាមម៉ោងវៀតណាម) ប្រធានាធិបតីអាមេរិក លោក Barack Obama បានរៀបចំសន្និសីទកាសែតចុងឆ្នាំ២០១៥ ដែលក្នុងនោះស្ដីអំពីបញ្ហាក្តៅគគុកជាច្រើន របស់ប្រទេសអាមេរិក ក្នុងឆ្នាំ ២០១៥ លើគ្រប់វិស័យផ្ទៃក្នុង និងកិច្ចការបរទេស។ ចាប់ផ្តើមសន្និសីទកាសែត ប្រធានាធិបតី លោក Barack Obama បានចាត់ទុកថា៖ខឿនសេដ្ឋកិច្ចអាមេរិកមានការបោះជំហានស្ថិរភាព រឹងមាំ អត្រាបាត់អាជីពថយចុះប្រមាណ៥% ។

ប្រធានាធិបតីអាមេរិករៀបចំសន្និសីទកាសែតចុងឆ្នាំ (VOV)_នាថ្ងៃទី១៨ធ្នូ (នាព្រឹកថ្ងៃទី១៩ ធ្នូ តាមម៉ោងវៀតណាម) ប្រធានាធិបតីអាមេរិក លោក Barack Obama បានរៀបចំសន្និសីទកាសែតចុងឆ្នាំ២០១៥ ដែលក្នុង នោះស្ដីអំពីបញ្ហាក្តៅគគុកជាច្រើន របស់ប្រទេសអាមេរិក ក្នុងឆ្នាំ ២០១៥ លើគ្រប់វិ ស័យផ្ទៃក្នុង និងកិច្ចការបរទេស។ ចាប់ផ្តើមសន្និសីទកាសែត ប្រធានាធិបតី លោក Barack Obama បានចាត់ទុកថា៖ខឿនសេដ្ឋកិច្ចអាមេរិកមានការបោះជំហានស្ថិរភាព រឹងមាំ អត្រាបាត់អាជីពថយចុះប្រមាណ៥% ។ ស្ដីអីសកម្មភាពកិច្ចការបរទេសរបស់អាមេរិក ប្រធានាធិបតី លោក Barack Obama បានអោយដឹងថា៖ រដ្ឋាភិបាលអាមេរិកបានមានឆ្នាំមួយជាប់រវល់ និងទទួល បានកិច្ចព្រមព្រៀងនុយគ្លេអ៉ែរមានចរិតលក្ខណះលោតផ្លោះ ជាមួយអ៊ីរ៉ង់ និងបង្កើត ទំនាក់ទំនងការទូតជាមួយគុយបា និងសម្រេចការចរចារកិច្ចព្រមដៃគូព្រៀងពាណិ ជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វីក (TPP)។ ស្ដីពីបញ្ហាមួយក្នុងចំណោមបញ្ហាក្តៅ គគុកបំផុតក្នុងឆ្នាំ ២០១៥ លោកប្រធានាធិបតីបានទទួលស្គាល់ថា៖ អាមេរិកកំពុង ប្រឈមមុខនឹងការលំបាក ក្នុងសង្គ្រាមប្រឆាំងភេរវកម្មនិយាយរួម និងអង្គការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS)នៅស៊ីរី និងអ៊ីរ៉ាក់ និយាយដោយឡែក ប៉ុន្តែលោកបាន សន្យាថា៖អាមេរិកអាចវាយអោយបរាជ័យអង្គការភេរវកម្មនេះ៕
Related






