ប្រធានាធិបតីអាមេរិករិះគន់តុលាការក្រោយពីសវនាការអំពីបទហាមឃាត់ឆ្លងដែន
09/02/2017 08:49
(VOVworld) - នាថ្ងៃទី៨ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បាន ឡើងសម្លេងរិះគន់សវ នាការរបស់តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកនោះគឺ មានសតិអារម្មណ៍នយោបាយដ៏ធ្ងន់ធ្ងរ។

ប្រធានាធិបតីអាមេរិកលោក Donald Trump នៅព្រឹត្តិការណ៍មួយនាថ្ងៃទី១ កុម្ភៈ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៨ កុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បាន ឡើងសម្លេងរិះគន់សវនាការរបស់តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកនោះគឺមានសតិ អារម្មណ៍នយោបាយដ៏ធ្ងន់ធ្ងរ។ការរិះគន់នេះត្រូវបាននាំចេញប៉ុន្មានម៉ោងក្រោយពី តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកបើកសវនាការដំបូងសំដៅពិចារណាលើលទ្ធភាព ដែលគប្បីស្ដារឡើងវិញនូវក្រិត្យនិតិប្រតិបត្តិស្ដីអំពីការហាមឃាត់ឆ្លងដែនរបស់ ប្រធានាធិបតីលោក Trump ដែរឬអត់។អញ្ជើញថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយ កម្លាំងនាយប៉ូលីសមកពីទីក្រុងធំៗនៅរដ្ឋធានីវ៉ាស៊ីនតោននោះ ប្រធានាធិបតីលោក Trump បានដកស្រង់ក្រមច្បាប់ដែលលោកប្រើប្រាស់ដើម្បីបញ្ជាក់ថា បទហាម ឃាត់ឆ្លងដែនរបស់ខ្លួនគឺត្រឹមត្រូវ។តាមលោករូបនេះថា ក្រមច្បាប់នេះ អនុញ្ញាតឲ្យ ប្រធានាធិបតីមានសិទ្ធិហាមឃាត់នរណាម្នាក់ឆ្លងដែនប្រសិនបើ កំណត់ថា នោះគឺ ការគំរាមកំហែងចំពោះសន្តិសុខជាតិ៕
Related






