ប្រធានាធិបតីអាមេរិកត្រៀមរៀបចំទៅបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍
27/10/2015 10:44
(VOVworld) – ចាប់ពីថ្ងៃទី ១៤ ដល់ទី ២២ វិច្ឆិការ ខាងមុខ ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងទៅ បំពេញទស្សនកិច្ចនៅទួរគីដើម្បីចូលរួមកិច្ចប្រជុំ បណ្ដា ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខ លើពិភពលោក (G20) មុនពេលទៅបំពេញទស្សនកិច្ច នៅហ្វីលីពីននិងម៉ាឡេស៊ីសំដៅចូលរួម បណ្ដាសន្និសីទ ក្នុងតំបន់។

ប្រធានាធិបតីអាមេរិកត្រៀមរៀបចំទៅបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ (Image: VNA) (VOVworld) – ចាប់ពីថ្ងៃទី ១៤ ដល់ទី ២២ វិច្ឆិការ ខាងមុខ ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងទៅបំពេញទស្សនកិច្ចនៅទួរគីដើម្បីចូលរួមកិច្ចប្រជុំ បណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20) មុនពេលទៅបំពេញទស្សនកិច្ចនៅហ្វីលីពីននិងម៉ាឡេស៊ីសំដៅចូលរួម បណ្ដា សន្និសីទក្នុងតំបន់។ តាមសេចក្តីប្រកាសនាថ្ងៃទី ២៦ តុលា របស់ សេតវិមាន បានឲ្យដឹងថា៖ ក្នុងកិច្ចប្រជុំលើកនេះ ប្រធានាធិបតីអាមេរិកនឹងជំរុញបណ្ដាការ ខំប្រឹងប្រែងអន្តរជាតិសំដៅធានាកំណើនសេដ្ឋកិច្ចសកលអភិវឌ្ឍន៍ឲ្យបានខ្លាំង ក្លានិរន្តភាពនិងសមភាព។ ក្នុងឱកាសនេះដែរ លោក Obama ក៏នឹង លើកច្បាស់ ដែរនូវសារៈសំខាន់នៃការទទួលបានកិច្ចព្រមព្រៀងយូរអង្វែងនិងមហិឆតា អំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនៅសន្និសីទខាងមុខ។ នៅហ្វីលីពីន លោក Obama នឹងចូលរួមសន្និសីទនៃវេទិការសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក មុនពេលទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ីដើម្បីចូលរួមសន្និសីទអាមេរិក- អាស៊ាននិងសន្និសីទកំពូលអាស៊ីបូព៌ារ។ បណ្ដាជំនូបនៅអាស៊ីអាគ្នេយ៍នឹង អះអាងជាថ្មីម្តងទៀតនូវការគាំទ្រអាមេរិកចំពោះការបង្កើនសន្តិសុខនិងភាព សម្បូររុងរឿងក្នុងតំបន់៕
Related






