ប្រធានាធិបតីអេហ្ស៊ីបអនុម័តលើច្បាប់ស្ដីពីការបង្កើតគណៈកម្មាធិការជាតិទទួល បន្ទុកការបោះឆ្នោត
08/08/2017 09:23
(VOVWORLD) - ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-sisi នាថ្ងៃទី៧ សីហា បានចុះហត្ថលេខាចេញផ្សាយច្បាប់ស្ដីពីការបង្កើតគណៈកម្មាធិការជាតិ ទទួលបន្ទុកការបោះឆ្នោត (NEC) ដោយមានតួនាទីរៀបចំការបោះឆ្នោតនិងការ បោះប្រជាមតិនៅប្រទេសនេះ។

ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-sisi (រូបថត៖AFP/TTXVN) (VOVworld) - ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-sisi នាថ្ងៃទី៧ សីហា បានចុះហត្ថលេខាចេញផ្សាយច្បាប់ស្ដីពីការបង្កើតគណៈកម្មាធិការជាតិ ទទួលបន្ទុកការបោះឆ្នោត (NEC) ដោយមានតួនាទីរៀបចំការបោះឆ្នោតនិងការ បោះប្រជាមតិនៅប្រទេសនេះ។ របាយការណ៍របស់គណៈកម្មា ធិការកែទម្រង់ គតិយុត្តឲ្យដឹងថែមទៀតថា គណៈកម្មការប្រតិបត្តិ NEC នឹងរួមមានសមាជិក១០ នាក់ ដោយមានថ្នាក់ដឹកនាំ១នាក់និងចៅក្រមជាន់ខ្ពស់៩នាក់។ ដោយមាន អាណត្តិ៦ឆ្នាំ សមាជិកទាំងអស់ពោលខាងលើនឹងត្រូវបានក្រុមប្រឹក្សាចៅក្រម កំពូលជ្រើសរើស ហើយប្រធានាធិបតីអនុម័ត៕
Related






