VOV WorldVOV World
ប្រធានាធិបតីអ៊ីរ៉ង់និងរុស្ស៊ីពិភាគ្សាអំពីការតស៊ូប្រឆាំងភេរវកម្ម
25/12/2016 08:35
(VOVworld) - នាថ្ងៃទី២៤ ធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអ៊ីរ៉ង់លោក Hassan Rouhani បានអញ្ជើញសន្ទនាតាមទូរស័ព្ទ ក្នុងនោះឯកភាពលើ ការបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរចំពោះ បញ្ហាស៊ីរីក៏ដូចជាការតស៊ូប្រឆាំងនឹងលទ្ធិភេរវកម្មផងដែរ។
ប្រធានាធិបតីអ៊ីរ៉ង់និងរុស្ស៊ីពិភាគ្សាអំពីការតស៊ូប្រឆាំងភេរវកម្ម
ប្រធានាធិបតីទាំងពីររូបសុទ្ធតែសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាកិច្ចសហប្រតិបតិ្តការ  (រូបថត៖Mehr News Agency) (VOVworld) - នាថ្ងៃទី២៤ ធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសម ភាគីអ៊ីរ៉ង់លោក Hassan Rouhani បានអញ្ជើញសន្ទនាតាមទូរស័ព្ទ ក្នុងនោះឯកភាព លើការបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរចំពោះបញ្ហាស៊ីរីក៏ដូចជាការតស៊ូ ប្រឆាំងនឹងលទ្ធិភេរវកម្មផងដែរ។ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរទស្សនៈអំពី បម្រែបម្រួលថ្មីៗបំផុតនៅស៊ីរី ជាពិសេសគឺក្រោយពីកម្លាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសត្រូវបានវាយបណ្ដេញចេញពីទីក្រុងយុទ្ធសាស្ត្រ Aleppo។ប្រធានា ធិបតីទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាទំនាក់ទំនងសហ ប្រតិបតិ្តការ សំដៅជួយតភ្ជាប់ឡើងវិញនូវជំនួបសន្ទនានិងជំនួបចរចារដើម្បីស្វែង រកដំណោះស្រាយនយោបាយមួយសំរាប់វិបត្តិនៅស៊ីរី៕