VOV WorldVOV World
ប្រធានាធិបតីអ៊ីស្រាអ៊ែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម
20/03/2017 11:13
(VOV)_ពិធីបដិសណ្ឋារកិច្ច​ប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Reuven Ruvi Rivlin មកបំពេញទស្សនកិច្ចនៅវៀតណាមបានប្រព្រឹត្តទៅដ៏មហោឡារឹក​ នាថ្ងៃទី២០មិនា នៅទីក្រុងហាណូយ។ បន្ទាប់នោះ ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Reuven Ruvi Rivlin បាន​ដំណើការចរចារ ពិភាក្សាអំពីវិធីសាស្ត្រជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និង​បញ្ហាមួយចំនួនក្នុងតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។
ប្រធានាធិបតីអ៊ីស្រាអ៊ែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម
ប្រធានាធិបតីអ៊ីស្រាអ៊ែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម         (VOV)_ពិធីបដិសណ្ឋារកិច្ច​ប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Reuven Ruvi Rivlin  មកបំពេញទស្សនកិច្ចនៅវៀតណាមបានប្រព្រឹត្តទៅដ៏មហោឡារឹក​ នាថ្ងៃទី២០មិនា  នៅទីក្រុងហាណូយ។ បន្ទាប់នោះ ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតី អ៊ីស្រាអ៊ែលលោក Reuven Ruvi Rivlin  បាន​ដំណើការចរចារ ពិភាក្សាអំពីវិធីសាស្ត្រជំ រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និង​បញ្ហាមួយចំនួនក្នុងតំបន់និងអន្តរជាតិដែលភា គីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។         នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានអះអាងនូវការប្តេជ្ញាចិត្តជំរុញថែមទៀតទំ នាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា។  ​ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីអ៊ី​លោក Reuven Ruvi Rivlin   បានឯកភាពចាត់ទុកវិស័យសេដ្ឋកិច្ចជាមុខព្រួញ ​និងនាំវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្លាយ ទៅជាសរសរទ្រូងក្នុងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់បីពាន់លានដុល្លារអាមេរិក ​ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។          អំពីវិស័យនយោបាយ ភាគីទាំងពីរបានឯកភាពបង្កើនជំនួបប្រាស្រ័យគ្រប់ជាន់ ថ្នាក់ ជំរុញទំនាក់ទំនងសហប្រតិបត្តិការផ្ទាល់រវាងបណ្ដាតំបន់ ក្រសួងនិងស្ថាប័ន។         ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត តំបន់មជ្ឈឹមបូពា៍ ក៏ដូច ជាបញ្ហាអន្តរជាតិផ្សេងៗទៀត។ វៀតណាមអះអាងជាថ្មីម្តងទៀតគោលការណ៍ ដោះ ស្រាយជំលោះ ដែលក្នុងនោះមានជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី គោរព ច្បាប់អន្តរជាតិ។ ​         ថ្លែងមតិនៅក្នុងសន្និសីទកាសែតរួម នោះ ប្រធានរដ្ឋ លោក Tran Dai Quang ​ បានអះអាងថា៖         “ លោកប្រធានាធិបតីនិងខ្ញុំបានពិភាក្សាអំពីគ្រប់វិស័យ ក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ និងឯកភាពអំពីវិធីសាស្ត្រ ទិសដៅនានាជំរុញទំនាក់ទំនងរវាង​ប្រ ទេសទាំងពីរកាន់តែស៊ីជំរៅជាក់ស្ដែង និងប្រសិទ្ធភាព។ យើងខ្ញុំសូមស្វាគមន៍គណៈ ប្រតិភូជាន់ខ្ពស់អ៊ីស្រាអែល រួមជាមួយសហគ្រាសជាង៣០ បានអមដំណើរទស្សនកិច្ចនៅវៀតណាម អញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម-អ៊ីស្រាអែលនៅទីក្រុងហា ណូយ និងទីក្រុងហូជីមិញ។ សង្ឃឹមថាកិច្ចសហប្រតិបត្តិការជាច្រើននឹងបានដំណើការ  បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ។”         រីឯ ​ប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Reuven Ruvi Rivlin បានសង្កត់ធ្ងន់ថា៖         “ យើងខ្ញុំមកទីនេះ ដើម្បីបង្កើតឡើងគ្រឹះដ្ឋានសំខាន់សំរាប់កិច្ចសហប្រតិបត្តិ ការថ្មីលើគ្រប់វិស័យជាពិសេសគឺក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាខ្ពស់ អប់រំ ​សុខាភិ បាល និងសន្តិសុខ។ យើងខ្ញុំក៏មានគោលបំណងសម្រេចការចរចារ​កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និងបើកចេញឱកាសហប្រតិបត្តិការថ្មី។” អគ្គលេខាបក្ស លោក Nguyen Phu Trong និង ​ប្រធានាធិបតីអ៊ី ស្រាអ៊ែលលោក Reuven Ruvi Rivlin ក៏ក្នុងថ្ងៃនេះដែរ អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc ក៏មានជំនួបសន្ទនាជាមួយ ​ប្រធានាធិបតីអ៊ី ស្រាអ៊ែលលោក Reuven Ruvi Rivlin ផងដែរ៕