VOV WorldVOV World
ប្រធានាធិបតីអ៊ុយក្រែនចុះហត្ថលេខាលើច្បាប់លើកលែងទោសមានលក្ខ័ណ្ឌចំពោះបាតុករ
01/02/2014 08:42
(VOVworld) – នាថ្ងៃទី​ ៣១ មករា ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich បានចុះហត្ថលេខាលើច្បាប់លើក លែងទោសមានលក្ខ័ណ្ឌចំពោះបាតុករដែលបានចាប់ឃុំខ្លួន ក្នុងការធ្វើបាតុកម្មហើយអនុម័តលើការលុបចោលច្បាប់ ប្រឆាំងការធ្វើបាតុកម្ម។
ប្រធានាធិបតីអ៊ុយក្រែនចុះហត្ថលេខាលើច្បាប់លើកលែងទោសមានលក្ខ័ណ្ឌចំពោះបាតុករ
ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich (Image: Vietnam+) (VOVworld) – នាថ្ងៃទី​ ៣១ មករា ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich បានចុះហត្ថលេខាលើច្បាប់លើកលែងទោសមានលក្ខ័ណ្ឌចំពោះបាតុករដែលបាន ចាប់ឃុំខ្លួនក្នុងការធ្វើបាតុកម្មហើយអនុម័តលើការលុបចោលច្បាប់ ប្រឆាំងការធ្វើ បាតុកម្ម។ កាយវិការនេះរបស់ប្រធានាធិបតីអ៊ុយក្រែនទទួលបានការគាំទ្ររបស់ ប្រជាជាននៅរដ្ឋធានី Kiev រាប់ពាន់នាក់។ ប៉ុន្តែ គេនៅមិនទទួលស្គាល់លក្ខ័ណ្ឌក្នុង ច្បាប់លើកលែងទោសដែលកំណត់បាតុករត្រូវចាកចេញពី បណ្ដាស្ថាប័ននៃរដ្ឋា ភិបាល។ នាថ្ងៃដ៏ដែល ថ្លែងមតិជាមួយសមភាគីអាល្លឺម៉ង់ លោក Frank Walter Steinmeier រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ John Kerry បានឲ្យដឹងថា៖ ការរាថយ របស់ប្រធានាធិបតីអ៊ុយក្រែនចំពោះបាតុករគឺមិនគ្រាប់គ្រាន់ដើម្បីដោះស្រាយវិបត្តិន យោបាយនៅប្រទេសនេះឡើយ។ រុស្ស៊ីបានឡើង សម្លេងរិះគន់ជំនួបពោលខាងលើ ហើយចាត់ទុកថា៖ ជំនួបនេះគឺរឿងកំប្លែង៕