ប្រធានាធិបតីអ៊ុយក្រែនV.Yanukovychថា៖ការធ្វើបាតុកម្មជាសកម្មភាពជ្រុលនិយម
04/02/2014 08:56
(VOVworld)-នាថ្ងៃទី៣កុម្ភៈ ប្រធានាធិបតីអុយក្រែន លោក Viktor Yanukovych បានរិះគន់ថា ការធ្វើបាតុ កម្មនៅប្រទេសនេះជា “សកម្មភាពជ្រុលនិយម”។

ប្រធានាធិបតីអុយក្រែនលោក Viktor Yanukovych (រូបថតៈVietnamplus.vn ) (VOVworld)-នាថ្ងៃទី៣កុម្ភៈ ប្រធានាធិបតីអុយក្រែនលោក Viktor Yanukovych បានរិះគន់ថា ការធ្វើបាតុកម្មនៅប្រទេសនេះជា “សកម្មភាពជ្រុលនិយម”។ ត្រឡប មកធ្វើការវិញក្រោយពីរយៈពេល៤ថ្ងៃឈប់សម្រាក់ដោយជំងឺ លោក Yanukovych បានចាត់ទុកថា រលកបាតុកម្មប្រឆំាងរដ្ឋាភិបាលជាសព្វថ្ងៃជា សកម្មភាពញុះញូង គំនុំគំនួនដោយគោលដៅ “ដណ្តើមសិទ្ធិអំណាច”។ លោកអំពាវ នាវកសាងសហ គមន៍១ដោយគ្មានសកម្មភាពប្រកាន់ពូជសាសន៍។ ទាក់ទិនដល់ផែនការរបស់អាមេរិកនិងសហភាពអឺរ៉ុប(EU)ស្តីអំពីការផ្តល់ ជំនួយឲ្យអ៊ុយក្រែន អ្នកនាំពាក្យរបស់ EU ទទួលបន្ទុក គោលនយោបាយកិច្ច ការបរទេសនិងសន្តិសុខ Catherine Ashton ឲ្យដឹងថា៖EU និងអាមេរិកនឹងពិភាក្សា អំពីការជួយឧបត្ថម្ភខាងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែនប៉ុន្តែសង្កត់ធ្ងន់ថាខ្ទង់ជំនួយណា មួយក៏ត្រូវផ្សារភ្ជាប់ជាមួយកំណែទម្រង់នយោបាយ ឬការតែងតាំងរដ្ឋាភិបាលថ្មី៕
Related






