![]() |
ប្រធាននាយកដ្ឋានអាមេរិកខាងជើងនៃក្រសួងការ បរទេសរុស្ស៊ី លោក Georgy Borisenko បានអះអាងដូច្នេះក្នុងឱកាសឆ្លើយបទ សម្ភាសមួយទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti នាថ្ងៃទី១២ ខែតុលាកន្លងទៅ។ លោក Georgy Borisenko បានឲ្យដឹងថា ប្រសិនបើ ប្រធានាធិបតីអាមេរិក និងរុស្ស៊ី បានរួមគ្នាចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ គឺនឹងលទ្ធភាពថ្នាក់ដឹកនាំទាំងពីររូបនេះអាចជួបគ្នាពុំុំខានឡើយ ក៏ប៉ុន្តែនាបច្ចុប្បន្នភាគីទាំងពីរមិនទាន់ពិភាក្សាគ្នាអំពីបញ្ហានេះ ដោយសារភាគីអាមេរិកនៅតែមិនលើកឡើងនូវសំណើរណាមួយឡើយ។
គួរបញ្ចាក់ថា ជំនួបផ្ទាល់ថ្មីៗនេះរវាងថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកបានប្រព្រឹត្តិទៅនៅរដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់នាថ្ងៃទី១៦ខែកក្កដាកន្លងមក ហើយនេះ គឺជា កិច្ចសន្ទនាជាផ្លូវការដំបូងបង្អស់រវាងភាគីទាំងពីរផងដែរ៕







