ជាមួយនឹងការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃកោះថ្មកំបោរ និងតំបន់សមុទ្រស្ងប់ស្ងាត់ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលឈូងសមុទ្រហាឡុងគឺជាគោលដៅទេសចរណ៍កំពូលមួយរបស់វៀតណាម។ ជាមួយនឹងកោះថ្មកំបោរជាង ២០០០ កោះ ដែលគ្របដណ្តប់ដោយរុក្ខជាតិបៃតង ទីនេះមានទេសភាពដ៏ស្រស់ស្អាតខ្លាំងជាច្រើនសម្រាប់ការទស្សនា។
បន្ទាប់នោះគឺឧទ្យានជាតិផុងញ៉ា-កែបាង (ខេត្ត ក្វាងទ្រី) ដែលជាកន្លែងដ៏អស្ចារ្យសម្រាប់ដំណើរផ្សងព្រេងក្រោមដី។ យោងតាម Lonely Planet ផុងញ៉ា-កែបាង គឺជាឧទ្យានជាតិមួយក្នុងចំណោមឧទ្យានជាតិដ៏ធំសម្បើមបំផុតរបស់វៀតណាម ដែលធ្វើឲ្យកន្លែងនេះសក្តិសមមានវត្តមាននៅក្នុងដំណើរកម្សាន្តទេសចរណ៍ណាមួយនៅវៀតណាម។ រូងភ្នំ Son Doong នៅក្នុងឧទ្យានជាតិផុងញ៉ា-កែបាង ក៏ជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងបញ្ជីរបស់ Lonely Planet ហើយត្រូវបានចាត់ទុកថាជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ដំណើរផ្សងព្រេងទៅកាន់ពិភពផ្សេងទៀត។
ទីកន្លែងដែលនៅសេសសល់ក្នុងបញ្ជីរបស់ Lonely Planet រួមមាន៖ ព្រៃភ្នំភាគពាយ័ព្យ កោះ Phu Quoc (អានយ៉ាង) ល្បាក់ទឹកជ្រោះ Ban Gioc (កាវបាំង) ភ្នំ Thuy Son នៅទីក្រុងដាណាំង; ឧទ្យានជាតិ Ba Be (ថាយង្វៀន) និងទួលខ្សាច់ Mui Ne (ឡឹមដុង)៕



