VOV WorldVOV World
ប្រធានាធិបតីរុស្សី Vladimir Putin បញ្ចប់ដំណើរទស្សនកិច្ច នៅវៀតណាមប្រកបដោយជោគជ័យ
13/11/2013 08:51
(VOVworld)-នាយប់ថ្ងៃទី១២ វិច្ឆិកានេះ ប្រធានាធិបតី សហព័ន្ធរុស្សីលោក Vladimir Putin បានចាកចេញពីទីក្រុង​ ហាណូយ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។
ប្រធានាធិបតីរុស្សី Vladimir Putin បញ្ចប់ដំណើរទស្សនកិច្ច នៅវៀតណាមប្រកបដោយជោគជ័យ
ប្រធានរដ្ឋ លោក Truong Tan Sang និង​ប្រធានាធិបតី លោក Vladimir Putin ថ្លែងមតិនៅពិធីបើក"បណ្ដាទិវាវប្បធម៏រុស្សីនៅវៀតណាមឆ្នាំ២០១៣" (VOVworld)-នាយប់ថ្ងៃទី១២ វិច្ឆិកានេះ ប្រធានាធិបតីសហព័ន្ធរុស្សីលោក Vladimir Putin បានចាកចេញពីទីក្រុង​ហាណូយ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ក្នុងរយៈពេល ទស្សនកិច្ចនៅវៀតណាម ប្រធានាធិបតី Putin បានជួបសន្ទនាជាមួយប្រធានរដ្ឋ វៀតណាម លោក​ Truong Tan Sang អគ្គលេខាបក្ស លោក​ Nguyen Phu Trong និងនាយក រដ្ឋមន្រ្តី លោក Nguyen Tan Dung។ថ្នាក់ដឹកនាំនៃប្រទេសទាំង២បានវាយតំលៃខ្ពស់ចំពោះ ការកសាងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងប្រទេសទាំង២​ ហើយឯកភាព នឹងបន្តរក្សាយន្តការផ្លាស់ប្ដូរគណៈប្រតិភូនិងជំនួបសន្ទនាជាន់ខ្ពស់ បើកទូលាយបណ្ដា កាណាល់សហប្រតិបត្តិការរវាងបណ្ដាក្រសួង ផ្នែកនិងដំបន់។មុនពេលចាក់ចេញពីវៀតណាម ប្រធានាធិបតី Putin បានចូលរួមពិធីបើក”បណ្ដាទិវា វប្បធម៏រុស្សីនៅវៀតណាមឆ្នាំ២០១៣” ដែលត្រូវបានប្រព្រឹត្តទៅនៅរោងមហោស្រព ទីក្រុងហាណូយនាយប់ថ្ងៃទី១២វិច្ឆកានេះ។ថ្លែងមតិនៅឧកាសនេះប្រធានរដ្ឋ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ “បណ្ដាទិវាវប្បធម៏រុស្សីនៅវៀតណាម ត្រូវបានរៀបចំឡើងចំឧកាសដែលប្រធានា ធិបតីរុស្សីលោក Vladimir Putin​ អញ្ជើញមកបំពេញទស្សនៈកិច្ចនៅវៀតណាម នេះគឺ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យរួមចំណែកចូលក្នុងការបង្កើនទំនាក់ទំនងដៃគូ យុទ្ធសាស្រ្តលើគ្រប់វិស័យវៀតណាម-រុស្សី និងចំណងសាមគ្គីភាព​មិត្តភាពជា ប្រពៃណីរវាងប្រជាជាតិទាំង២។កម្មវិធីសិល្បៈដោយមានការចូលរួមរបស់បណ្ដា សិល្បករឆ្នើម ការតាំងពិព័ណ៏រូបថត រួមជាមួយព្រឹត្តិការ”បណ្ដាទិវាភាពយន្តរុស្សី” ជា ឧកាសអស្មារ្យដើម្បីទស្សនិកជនវៀតណាមនិងមិត្តភត្តិអន្តរជាតិដែលកំពុងរស់  ធើ្វការនៅវៀតណាមត្រូវបានយល់ដឹងដ៏ជ្រាលជ្រៅជាងទៀតអំពីខឿនវប្បធម៏ រុស្សីសម្បូរបែបនិងពោរពេញទៅដោយអត្ថសញ្ញាណ”៕