VOV WorldVOV World
ប្រធានាធិបតីរុស្ស៊ីទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកនៅទីក្រុង Sochi
13/05/2015 09:50
(VOVworld) - នាថ្ងៃទី១២ ឧសភា រដ្ឋមន្រ្តីការបរទេស អាមេរិកលោក John Kerry បានជួបសន្ទនាជាមួយ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង Sochi របស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកនៅទីក្រុង Sochi
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry (រូបថត៖theguardian.com) (VOVworld) - នាថ្ងៃទី១២ ឧសភា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បាន ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង Sochi របស់ រុស្ស៊ី។នេះជាជំនួបសន្ទនាថ្នាក់ខ្ពស់បំផុតរបស់អាមេរិកលើដែនដីរុស្ស៊ីតាំងពីវិវាទកម្ម អ៊ុយក្រែនផ្ទុះឡើង។មុននោះ លោក John Kerry បានជួបចរចាជាមួយ សមភាគីរុស្ស៊ី លោក Sergei Lavrov ក្នុងរយៈពេល៤ម៉ោង។ខ្លឹមសារដែលត្រូវបាន យកមកពិភាគ្សា រវាងលោក Kerry និងមជ្ឈដ្ឋានថ្នាក់ដឹកនាំរុស្ស៊ី គឺ ស្ថានភាពនៅអ៊ុយក្រែន កម្មវិធី នុយក្លេអ៊ែរ ជំលោះនៅស៊ីរីនិងបញ្ហាទ្វេភាគីនិង តំបន់ផ្សេងៗទៀតផង៕