VOV WorldVOV World
ប្រធានាធិបតីរុស្ស៊ីទើបនឹងទទួលស្គាល់ថា៖ ទំនាក់ទំនងជាមួយអាមេរិកកំពុងស្ថិតនៅដំណាក់កាលអាក្រក់បំផុត
03/06/2017 08:42
(VOVWORLD) - ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកកំពុងស្ថិតនៅដំណាក់កាល អាក្រក់បំផុគិតតាំងពីសង្គ្រាមត្រជាក់មក។
ប្រធានាធិបតីរុស្ស៊ីទើបនឹងទទួលស្គាល់ថា៖ ទំនាក់ទំនងជាមួយអាមេរិកកំពុងស្ថិតនៅដំណាក់កាលអាក្រក់បំផុត
 ប្រធានាធិបតីរុស្ស៊ីទើបនឹងទទួលស្គាល់ថា៖ ទំនាក់ទំនងជាមួយអាមេរិកកំពុងស្ថិតនៅដំណាក់កាលអាក្រក់បំផុត (VOVworld) – ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកកំពុងស្ថិតនៅដំណាក់កាល អាក្រក់បំផុគិតតាំងពីសង្គ្រាមត្រជាក់មក។ នេះគឺជាការបញ្ជាក់ របស់ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin ដែលត្រូវបាននាំចេញនាថ្ងៃទី ២ មិថុនានៅក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង Saint Peterburg។ នៅ កិច្ចប្រជុំ អ្នកប្រមុខរុស្ស៊ីបានចាត់ទុកថា៖ ទោះបីជារុស្ស៊ីនិងអាមេរិកនៅរក្សា ទំនាក់ទំនងសន្ទនានៅវេទិកាដូចជា អ.ស.ប. ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20) ក្តី ប៉ុន្តែ គ្រឹះស្ថានសហប្រតិ បិត្តការទ្វេភាគីត្រូវបានបំផ្លាញចោល។ លោកវាយតំលៃថា៖ ស្ថានភាពកាន់តែ អាក្រក់ទៅៗ ហើយមិនងាយស្រួលសំរាប់មជ្ឈដ្ឋានសហគ្រិនរបស់រុស្ស៊ីនិង អាមេរិក ក្នុងពេលដែល បណ្ដាការជួបប្រាស្រ័យរវាងភាគីទាំងពីរត្រូវបានធ្លាក់ ចុះ។ ការវាយតំលៃរបស់ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin ស្រដៀងគ្នា ជាមួយការវាយតំលៃរបស់ប្រធានាធិបតីអាមេរិក លោក  Donald Trump។ ជាការពិតជាក់ស្តែងទំនាក់ទំនងរវាងប្រទេសទាំងពីរតានតឹងឡើងៗដោយការខ្វែងគំនិត ទាក់ទិនដល់ស្ថានភាពនៅតំបន់ប៉ែកខាងកើតនៅអ៊ុយក្រែននិងជំលោះនៅស៊ីរី៕