ប្រធានាធិបតីរុស្ស៊ីប្រកាសកាន់ទុក្ខជាតិនាថ្ងៃទី១វិច្ឆិការំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ
01/11/2015 07:34
Vovworld-សាកសពជនរងគ្រោះចំនួន២២៤ត្រូវស្លាប់ក្នុង ករណីយន្តហោះរបស់រុស្ស៊ីធ្លាក់នៅឧបទ្វីប Sinai

Vovworld-សាកសពជនរងគ្រោះចំនួន២២៤ត្រូវស្លាប់ក្នុងករណីយន្តហោះ របស់រុស្ស៊ីធ្លាក់នៅឧបទ្វីប Sinai របស់អេហ្ស៊ីបនឹងបានបញ្ជូនទៅទីក្រុង St Petersburg របស់រុស្ស៊ីដើម្បីទទួលស្គាល់អត្តសញ្ញាណ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសកាន់ទុក្ខជាតិនាថ្ងៃទី១វិច្ឆិកាដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ។ ប្រធានាធិបតីបារាំងលោក Francois Hollande និងនាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Sherif Ismail បានភ្ញើរសារទូរលេខរំលែកទុក្ខជូនថ្នាក់ដឹកនាំរុស្ស៊ី។ ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang នាថ្ងៃទី៣១តុលាក៏បានផ្ញើរសារទូរលេខរំលែកទុក្ខជូន ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin អំពីករណីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Kogalymavia ត្រូវគ្រោះថ្នាក់។ នាថ្ងៃទី១វិច្ឆិការដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន Maksim Sokolov អ្នកដឹកនាំគណៈកម្មាធិការសង្កេតការណ៍រុស្ស៊ីអំពីករណីធ្លាក់យន្តហោះ Airbus 321 ផ្លាក់៩២៦៨ របស់ក្រុមហ៊ុនអាកាសចរណ៍ Kogalymavia (រុស្ស៊ី)ដែលធ្លាក់នៅឧបទ្វីប Sinai របស់ អេហ្ស៊ីប។ ករណីធ្លាក់យន្តហោះនៅអេហ្ស៊ីបបានមានឥទ្ធិពលទៅលើដំណើរហោះហើរជា ច្រើនផ្សេងៗ។ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅទ្វីបអឺរ៉ុបចំនួន២គឺ Lufthansa របស់ អាល្លឺម៉ង់និង Air France-KLM របស់បារាំងរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates របស់អេមីរេតអារ៉ាបរួមបានសំរេចចិត្តជៀសវាងជើងអាកាសឆ្លងកាត់ឧបទ្វីប Sinai របស់អេហ្ស៊ីបក្នុងពេលរងចាំការបញ្ជាក់ច្បាស់មូលហេតុនៃករណីយន្តហោះរុស្ស៊ីធ្លាក់ នៅដំបន់នេះ៕
Related






