VOV WorldVOV World
ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យបង្កើនសមត្ថភាពការពារជាតិ
06/10/2016 09:03
(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី៥ តុលា បានអំពាវនាវឲ្យប្រទេសនេះចាំបាច់ ត្រូវបង្កើនសមត្ថភាពការពារជាតិដើម្បីរក្សាកម្លាំង ជាតិក្នុងកាលៈទេសៈដែលភាពតានតឹងជាមួយ អាមេរិកកំពុងកើនឡើង។
ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យបង្កើនសមត្ថភាពការពារជាតិ
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖AFP/TTXVN) (VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី៥ តុលា បាន អំពាវនាវឲ្យប្រទេសនេះចាំបាច់ត្រូវបង្កើនសមត្ថភាពការពារជាតិដើម្បីរក្សាកម្លាំង ជាតិក្នុងកាលៈទេសៈដែលភាពតានតឹងជាមួយអាមេរិកកំពុងកើនឡើង។ថ្លែងមតិ ប្រារព្ធសម័យប្រជុំដំបូងរបស់សភាឌូម៉ាជាតិរុស្ស៊ីនីតិកាលទី៧ លោក Putin ប្រកាស ថា រុស្ស៊ីចាំបាច់ត្រូវបង្កើនសមត្ថភាពសន្តិសុខនិងការពារជាតិដើម្បីអះអាងនូវឋានៈ របស់ខ្លួនលើឆាកអន្តរជាតិ។លោក Putin អំពាវនាវឲ្យសភាឌូម៉ាជាតិក៏ដូចជា ប្រជាជនទាំងអស់ត្រូវសាមគ្គី ខំប្រឹងប្រែងនិងសហការជាមួយគ្នាដើម្បីរក្សាឋានៈ ជួរមុខរបស់សហព័ន្ធរុស្ស៊ីមួយខ្លាំងមាំមួន៕