ប្រធានាធិបតីរុស្ស៊ីរៀបចំសន្និសីទកាសែតចុងឆ្នាំ
24/12/2016 08:49
(VOVworld) – នាថ្ងៃទី២៣ ធ្នូ នៅសន្និសីទកាសែតចុង ឆ្នាំនៅវិមានគ្រឹមឡាំង ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងការបូកសរុបស្ថានភាពជាតិនិង អន្តរជាតិក្នុងឆ្នាំ២០១៦។

(VOVworld) – នាថ្ងៃទី២៣ ធ្នូ នៅសន្និសីទកាសែតចុងឆ្នាំនៅវិមានគ្រឹមឡាំង ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងការបូកសរុបស្ថានភាពជាតិនិង អន្តរជាតិក្នុងឆ្នាំ២០១៦។សន្និសីទកាសែតឆ្នាំនេះទាក់ទាញការចូលរួមរបស់អ្នក យកព័ត៌មានចំនួន១ពាន់៥រយនាក់។ អ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមមានវត្តមាននៅសន្និសីទកាសែតរបស់ ប្រធានាធិបតីលោក Vladimir Putin ចំពោះបញ្ហាផ្ទៃក្នុងប្រធានាធិបតីលោក Putin បានទទួលស្គាល់រាល់ស្នាដៃដែល ផ្នែកសេដ្ឋកិច្ចក្នុងប្រទេសទទួលបានក្នុងកាលៈទេសៈដែលរុស្ស៊ីជួបការលំបាកជា ច្រើនពីខាងក្រៅដូចជាវិធានការដាក់ទណ្ឌកម្មរបស់លោកខាងលិចនិងតំលៃប្រេង ធ្លាក់ចុះយ៉ាងខ្លាំង។បើទោះបីជាខឿនសេដ្ឋកិច្ចឆ្នាំ២០៦មានការថយចុះប្រមាណ ០,៥%ក្ដី ប៉ុន្តែម៉ាក្រូសេដ្ឋកិច្ចនៅមានស្ថិរភាព។ ចំពោះបញ្ហាប្រឆាំងភេរវកម្ម ប្រធានាធិបតីលោក Putin បានអំពាវនាវឲ្យសហ គមន៍អន្តរជាតិបង្រួបបង្រួមការខំប្រឹងប្រែងក្នុងការតស៊ូប្រឆាំងលទ្ធិភេរវកម្ម។ប៉ុន្តែ តាមលោក Putin ថា ការតស៊ូប្រឆាំងភេរវកម្មនេះនឹងមិនទទួលបានប្រសិទ្ធភាព នោះទេ ប្រសិនបើលោកខាងលិចបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីហើយបដិសេធ សហប្រតិបតិ្តការជាមួយរុស្ស៊ី។ ចំពោះទំនាក់ទំនងអន្តរជាតិ រុស្ស៊ីមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយ អឺរ៉ុបក្នុងនាមជាដៃគូជឿទុកចិត្ត រឹងមាំនិងឯករាជ្យ។ស្ដីអំពីទំនាក់ទំនង ជាមួយអាមេរិក ប្រធានាធិបតីលោក Putin មានគោលបំណងថា ទំនាក់ទំនង រុស្ស៊ី-អាមេរិកនឹងមានប្រក្រតីភាពឡើងវិញ ហើយចាប់ផ្ដើមកសាងទំនាក់ទំនង ទ្វេភាគីដោយឈរលើមូលដ្ឋានសមភាពនិងផលប្រយោជន៍ដូចគ្នា។ស្ដីអំពីទំនាក់ ទំនងជាមួយចិន លោក Putin ប្រកាសថា ទំនាក់ទំនងរវាងប្រទេស ទាំងពីរកំពុង ស្ថិតនៅកំរិតខ្ពស់ដែលលើសពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ៕
Related






