ប្រធានាធិបតីស៊ីរីប្រកាសបន្តយុទ្ធនាការយោធាក្រោយពីដណ្ដើមយកវិញក្រុង Aleppo
15/12/2016 08:34
(VOVworld) - នាថ្ងៃទី១៤ ធ្នូ ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ប្រកាសថា សកម្មភាពយោធានឹង មិនបញ្ចប់នោះឡើយក្រោយពីកងទ័ពប្រទេសនេះ ដណ្ដើមយកវិញនូវទីក្រុង Aleppo ហើយវាយបណ្ដេញ ក្រុមប្រដាប់អាវុធចេញពីទីក្រុងនេះ។

ទាហានស៊ីរីធ្វើការល្បាតនៅទីក្រុង Aleppo នាថ្ងៃទី១៤ ធ្នូ (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១៤ ធ្នូ ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ប្រកាសថា សកម្មភាពយោធានឹងមិនបញ្ចប់នោះឡើយក្រោយពីកងទ័ពប្រទេសនេះដណ្ដើម យកវិញនូវទីក្រុង Aleppo ហើយវាយបណ្ដេញក្រុមប្រដាប់អាវុធចេញពីទីក្រុងនេះ។ អញ្ជើញឆ្លើយសម្ភាសន៍លើកាណាល់ទូរទស្សន៍ NTV នោះ ប្រធានា ធិបតីលោក al-Assad ឲ្យដឹងថា សកម្មភាពយោធានឹងគ្រាន់តែបញ្ចប់នៅតំបន់ នានាដែលក្រុម ឧទ្ទាមនិងក្រុមប្រដាប់អាវុធផ្ទេរប្រគល់អាវុធសំរាប់កងកម្លាំងរដ្ឋអំណាចស៊ីរី ហើយ ដកចេញពីទីក្រុងនេះ។ថ្នាក់ដឹកនាំ Damascus ក៏បានក្រើន រំលឹកថា ការដែលអង្គការ រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសធ្វើការវាយប្រហារទៅលើ ទីក្រុង Palmyra ដោយ បរិមាណអាវុធនិងខ្មាន់កាំភ្លើងជាច្រើននោះបានសរឲ្យ ឃើញថា កងកម្លាំងភេរវ កម្មនេះទទួលបានការគាំទ្រដោយផ្ទាល់ពីប្រទេសមួយ ចំនួន៕
Related






