ប្រធានាធិបតីវេណេហ្ស៊ុយអេឡាស្វាគមន៍សុឆន្ទៈរបស់ភាគីប្រឆាំង
03/11/2016 09:06
(VOVworld) - នាថ្ងៃទី២ វិច្ចិកា ប្រធានាធិបតីវេណេ ហ្ស៊ុយអេឡាលោក Nicolas Maduro បានស្វាគមន៍ សេចក្ដីសំរេចរបស់ភាគីប្រឆាំងដោយផ្អាកការជំរុញ សវនាការនយោបាយប្រឆាំងអ្នកដឹកនាំប្រទេសនៅ រដ្ឋសភា ក៏ដូចជាការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៣ វិច្ចិកា។

ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro នៅក្រុង Caracas កាលពីថ្ងៃទី៣០ តុលា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២ វិច្ចិកា ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro បានស្វាគមន៍សេចក្ដីសំរេចរបស់ភាគីប្រឆាំងដោយផ្អាកការជំរុញសវនាការ នយោបាយប្រឆាំងអ្នកដឹកនាំប្រទេសនៅរដ្ឋសភា ក៏ដូចជាការធ្វើ បាតុកម្មប្រឆាំង រដ្ឋាភិបាលដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៣ វិច្ចិកា។ថ្លែងមតិ នៅលើទូរទស្សន៍ លោក Maduro មានប្រសាសន៍ថា នេះជាសេចក្ដីសំរេចដ៏សម ហេតុសមផលក្នុង កាលៈទេសៈដែលរដ្ឋាភិបាលនិងសម្ព័ន្ធភាពតុសាមគ្គីភាព ប្រជាធិបតេយ្យ (MUD) បានចាប់ផ្ដើមកិច្ចចរចារសំដៅដោះស្រាយវិបត្តិ នយោបាយដ៏ធ្ងន់ធ្ងរនាបច្ចុប្បន្ននេះ៕
Related






