ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមចុះសួរសុខទុក្ខកងទ័ពនៅខេត្ត Quang Nam
12/01/2021 10:13
(VOVWORLD) - អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai ជូនពរដល់កម្មាភិបាលនិងកងទ័ពនៃកងវរសេនាធំលេខ ១៤៣ និងកងទ័ពការពារព្រំដែនខេត្ត Quang Nam បន្តរក្សាប្រពៃណីវីរភាពរបស់កងកម្លាំងប្រដាប់អាវុធវៀតណាម ត្រៀមជាស្រេចជួយប្រជាជនក្នុងគ្រាលំបាក។

លោកស្រី Truong Thi Mai លើកទឹកចិត្តដល់កម្មាភិបាលនិងយុទ្ធជននៃកងការពារព្រំដែនខេត្ត Quang Nam (រូបថត៖ VOV) នារសៀលថ្ងៃទី ១១ មករា ប្រតិភូនៃគណៈកម្មាធិការចលនាមហាជនមជ្ឈឹមដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម បានចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់កម្មាភិបាលនិងយុទ្ធជន ដែលចូលរួមជួយប្រជាជនជំនះនូវផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ នៅកង វរសេនាធំទី ១៤៣, កងពលលេខ ៣១៥, តំបន់យោធភូមិភាគទី ៥ និងកងទ័ពការពារព្រំដែន ខេត្ត Quang Nam។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai ជូនពរដល់កម្មាភិបាលនិងកងទ័ពនៃកងវរសេនាធំលេខ ១៤៣ និងកងទ័ពការពារព្រំដែនខេត្ត Quang Nam បន្តរក្សាប្រពៃណីវីរភាពរបស់កងកម្លាំងប្រដាប់អាវុធវៀតណាម ត្រៀមជាស្រេចជួយប្រជាជនក្នុងគ្រាលំបាក។
Related
More




