ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិមកជូនពរបុណ្យតេតអាសឺវែកហាណូយ
24/01/2014 10:12
Vovworld-នាព្រឹកថ្ងៃទី២៤មករានៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានមកជូនពរបុណ្យតេតនៅអាសឺវែកទីក្រុងហាណូយ។

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិមកជូនពរបុណ្យតេតអាសឺវែកហាណូយ (VOV) Vovworld-នាព្រឹកថ្ងៃទី២៤មករានៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានមកជូនពរបុណ្យតេតនៅអាសឺវែកទីក្រុងហាណូយ។ លោកប្រធាន Nguyen Thien Nhan បានផ្ញើរសេចក្តីជូនពរយ៉ាងប្រសើរបំផុត ចំពោះអាសឺវែកទីក្រុងហាណូយ Nguyen Van Nhon និងមន្ត្រីគ្រឹសសាសនាដំបន់ ទីក្រុងហាណូយនិងប្រជាគ្រឹសសាសនិករដ្ឋធានី។ លោក Nguyen Thien Nhan បាន កត់សម្គាល់រាល់ការខំប្រឹងប្រែងរបស់អេវែកនិងគ្រឹសសាសនិកនៅទីក្រុងបានរួម ដំណើរជាមួយប្រជាជាតិ រស់និងធ្វើការតាមទិសស្លោករស់ល្អខាងផ្លូវធម៍និងផ្លូវ លោកសកម្មចូលរួមសកម្មភាពប្រឡងប្រណាំងស្នេហាជាតិ។ រីឯអាសឺវែកទីក្រុងហាណូយលោក Nguyen Van Nhon ចង់ឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋរដ្ឋអំណាចគ្រប់ជាន់ថ្នាក់បន្តបង្កលក្ខណៈសំរាប់ប្រជាគ្រឹសសាសនិកធ្វើជីវភាព ខាងជំនឿរួមកំលាំងអភិវឌ្ឍន៍សមស្របក្នុងកិច្ចការគ្រប់គ្រងរដ្ឋអំពីសេរីភាពខាង ជំនឿ៕
Related






