VOV WorldVOV World
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិក
15/12/2016 08:45
(VOVworld) - ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ធ្នូ គណៈ ប្រតិភូបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយប្រធាន គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិក។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិក
ទិដ្ឋភាពនៃជំនួបរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ (រូបថត៖TTXVN) (VOVworld) - ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ធ្នូ គណៈប្រតិភូបក្សកុម្មុយនីស្តវៀត ណាម ដឹកនាំដោយប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh  បានទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិក។នៅទីនេះ លោក Nguyen Van Binh បានជួប សំដែងការគួរសមនាយករដ្ឋមន្រ្តីម៉ូសំប៊ិកលោក Carlos Agostinho do Rosario និងអគ្គ លេខាធិការគណៈបក្ស FRELIMO លោក Eliseu Joaquim Machava។នៅបណ្ដាជំនួប នេះ ថ្នាក់ដឹកនាំម៉ូសំប៊ិកបានសំដែងក្ដីគោរពនិង វាយតំលៃខ្ពស់ចំពោះទំនាក់ទំនង ប្រពៃណីដ៏ល្អប្រសើររវាងបក្សកុម្មុយនីស្តវៀតណាមនិងគណៈបក្ស Frelimo ព្រម ទាំងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភ របស់បក្សកុម្មុយនីស្តវៀតណាមក្នុង ការងារបណ្ដុះបណ្ដាលកម្មាភិបាលរបស់ ម៉ូសំប៊ិក។ រីឯខ្លួនវិញ លោក Nguyen Van Binh ចាត់ទុកថា នាពេលខាងមុខ បក្សទាំងពីរ ត្រូវបង្កើនការងារផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កលក្ខណៈងាយស្រួល សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។លើវិស័យកសិកម្ម  លោក Nguyen Van Binh ស្នើឲ្យម៉ូសំប៊ិកជំរុញខ្លាំងថែមទៀតនូវការទិញអង្កររបស់ វៀតណាម។លើវិស័យពាណិជ្ជកម្ម លោក Nguyen Van Binh ស្នើឲ្យ ម៉ូសំប៊ិក បង្ក លក្ខណៈសំរាប់អង្គភាពអាជីវកម្មវៀតណាម បង្កើតឡើងមណ្ឌល ផលិតកម្ម កសាងមជ្ឈមណ្ឌលចែកចាយទំនិញវៀតណាមទៅក្នុងទីផ្សារ ម៉ូសំប៊ិក៕