ប្រធានក្រុមប្រឹក្សារអឺរ៉ុបបំពេញការងារនៅទីក្រុងហូជីមិញ
02/11/2012 08:16
(VOVworld) – នារសៀលថ្ងៃទី ១ វិច្ឆិកា ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុង ហូជីមិញ (ភាគខាងត្បូង វៀតណាម) លោក Le Hoang Quan បានជួបសន្ទនា ជាមួយប្រធានក្រុមប្រឹក្សារអឺរ៉ុប លោក Herman Van Rompuy ដែលកំពុងមាន ដំណើរទស្សកិច្ចជាផ្លូវការ នៅវៀតណាម។

(VOVworld) – នារសៀលថ្ងៃទី ១ វិច្ឆិកា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Le Hoang Quan បានជួបសន្ទនា ជាមួយប្រធានក្រុមប្រឹក្សារអឺរ៉ុប លោក Herman Van Rompuy ដែលកំពុងមាន ដំណើរទស្សកិច្ចជាផ្លូវការនៅវៀតណាម។ ក្នុងជំនួបសន្ទនា ប្រធានគណៈកម្មា ធិការ ប្រជាជនទីក្រុងហូជីមិញ Le Hoang Quan មានគោលបំណងថា៖ លោក Herman Van Rompuy ក៏ដូចជា សហភាពអឺរ៉ុប (EU) បន្តជួយឧបត្ថម្ភវៀតណាម និយាយរួម និង ទីក្រុងហូជីមិញ និយាយដោយឡែក ក្នុងការផ្តល់ទុន ODA សំរាប់ គំរោងការណ៍ មួយចំនួនលើវិស័យ សេវ៉ាកម្មសាធារណៈ កាត់បន្ថយភាពក្រីក្រ អប់រំ ពិសេសគឺ ការប្រែប្រួលនៃអាកាសធាតុ។ នេះគឺជាបណ្ដាគំរោងការណ៍មាន អត្ថន័យដ៏សែនសំ ខាន់ចំពោះវៀតណាមនិងទីក្រុងហូជីមិញ។ រីឯខ្លួនវិញ លោក Herman Van Rompuy បានអះអាងថា៖ EU ជានិជ្ជកាលមានគោលបំណងរួម ចំណែកចូលក្នុង ការអភិវឌ្ឍន៍របស់វៀតណាម ថែមទៀត នាពេលខាងមុខ។ ក្នុងរយៈពេលថ្មីៗនេះ ភាគីទាំង២បានចុះហេត្ថលេខាលើកិច្ចព្រមព្រៀងដៃគូរ និងសហប្រតិបត្តិការលើគ្រប់វិស័យនិងជួបចរចារវង់ទី ១ អំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី៕ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Hoang Quan បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សារអឺរ៉ុប លោក Herman Van Rompuy (Internet)
Related






