VOV WorldVOV World
ប្រធានមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាអាវ៉ែកវៀតណាម
05/02/2016 10:31
(VOVworld) - នៅជំនួបសន្ទនាជាមួយអាសឺវ៉ែក Phaolo Bui Van Doc ប្រធានក្រុមប្រឹក្សាអាវ៉ែកវៀតណាមនា ព្រឹកថ្ងៃទី៥ កុម្ភៈ​នៅទីក្រុងហាណូយ ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhanបានជូនដំណឹងអំពីការរីកចំរើនក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយបុរី Vaticanនាពេលកន្លងទៅ។
ប្រធានមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាអាវ៉ែកវៀតណាម
លោក Nguyen Thien Nhan (ខាងស្ដាំ)និង​ អាសឺវ៉ែក Phaolo Bui Van Doc (VOVworld) - នៅជំនួបសន្ទនាជាមួយអាសឺវ៉ែក Phaolo Bui Van Doc ប្រធានក្រុម ប្រឹក្សាអាវ៉ែកវៀតណាមនាព្រឹកថ្ងៃទី៥ កុម្ភៈ​នៅទីក្រុងហាណូយ ប្រធានគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានជូនដំណឹង អំពីការរីកចំរើនក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយបុរី Vatican នាពេលកន្លង ទៅ។លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះសារ របស់សម្ដេចប៉ាប ស្ដីអំពីកិច្ចការពារបរិស្ថាន ហើយឲ្យដឹងថា នាខែធ្នូ ឆ្នាំ២០១៥ មាតុភូមិវៀតណាម បានសហការជាមួយក្រសួងធនធាននិងបរិស្ថាននិងសាសនា ចំនួន១៤រៀបចំ សន្និសីទទូទាំងប្រទេសអំពីការពង្រីកតួនាទីរបស់សាសនាក្នុងកិច្ច ការពារបរិ ស្ថាននិងទប់ទល់ទៅនឹងបំរ៉ែបំរួលអាកាសធាតុ។ រីឯខ្លួនវិញ អាសឺវ៉ែក Phaolo Bui Van Doc បានជូនពរឲ្យមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីមានភាពសម្បូររុងរឿងនិងសំណាងល្អ ហើយជូនពរឲ្យប្រទេសជាតិនឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យពី  មួយថ្ងៃទៅមួយថ្ងៃ៕

More