ប្រធានរដ្ឋ លោក Tran Dai Quang ទទួលជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក
21/03/2017 15:00
(VOVworld)-នារសៀលថ្ងៃទី២១មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិ បញ្ញាពិភពលោក (WIPO) លោក Francis Gurry

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោក Francis Gurry (រូបថតៈ NHAN SÁNG (TTXVN)) (VOVworld)-នារសៀលថ្ងៃទី២១មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកអង្គការកម្មសិទ្ធិ បញ្ញាពិភពលោក (WIPO) លោក Francis Gurry ដែលកំពុងបំពេញទស្សនកិច្ចការ ងារនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានឲ្យដឹងថា នៅ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វៀតណាមបានកំណត់ច្បាស់ថា គប្បី គាំពារកម្មវិសិទ្ធិឧស្សាហកម្ម ធានាភាពប្រគួតប្រជែងក្នុងយន្តការទីផ្សារនិងលើក ទឹកចិត្តគំនិតច្នៃប្រឌិតរបស់អ្នកវិទ្យាសាស្ត្រនិងពលករតាមរយៈការកំណត់អំពីកម្ម សិទ្ធិ បញ្ញាឧស្សាហកម្មចែងក្នុងក្រមរដ្ឋប្បវេណី។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀត ណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីប្រព័ន្ធកម្មសិទ្ធិបញ្ញាមានការអភិវឌ្ឍន៍ និងរួម ចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រីឯអគ្គនាយក WIPO លោក Francis Gurry បានអះអាងថា កិច្ចសហប្រតិបត្តិ គាររវាងវៀតណាមជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកគឺដំណើរការយ៉ាងល្អប្រ សើរណាស់ ហើយសង្ឈឹមថា ភាគីទាំងពីរនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនា ពេលខាងមុខ៕
Related






