VOV WorldVOV World
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម ហ៊ុន General Electric អាមេរិក
14/04/2017 11:33
(VOVworld)-នាថ្ងៃទី១៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន General Electric (GE) អាមេរិក លោក Jeffey Immelt
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម ហ៊ុន General Electric អាមេរិក
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម ហ៊ុន General Electric (GE) អាមេរិកលោក Jeffey Immelt (VOVworld)-នាថ្ងៃទី១៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន General Electric (GE) អាមេរិក លោក Jeffey Immelt ដែលកំពុងបំពេញទស្សនកិច្ចការងារ នៅវៀតណាម។​នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាង ថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិ ការមាន ផលប្រយោជន៍ដូចគ្នាជាមួយអាមេរិកតាមទិសជាក់ស្តែង ស្ថិរភាពនិងយូរ អង្វែង។​លោក ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា គោលនយោបាយមុនក៏ដូចជាក្រោយ របស់វៀតណាម គឺម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិទូលាយ និងចូលរួមកាន់ តែស៊ីជម្រៅ ទៅក្នុងសម្ព័ន្ធសេដ្ឋកិច្ចអន្តរជាតិ។ លោក Tran Dai Quang បានស្នើឲ្យ GE រួមទាំង សហគ្រាសអាមេរិកនានា បន្តផ្តោតការយកចិត្តទុកដាក់ទៅលើទីផ្សារ វៀតណាមនិង ជម្រុញរដ្ឋាភិបាលអាមេរិកឲ្យបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជ កម្មមានផល ប្រយោជន៍រួមជាមួយវៀតណាម រួមចំណែកជម្រុញទំនាក់ ទំនងទ្វេ ភាគី។         រីឯខ្លួនវិញ លោក Jeffey Immelt មានបំណងសហប្រតិបត្តិការជាមួយដៃគូវៀត ណាមលើវិស័យឧបត្ថម្ភទុន វិនិយោគទៅក្នុងបច្ចេកវិទ្យាខ្ពស់និងអភិវឌ្ឍន៍រចនា សម្ព័ន្ធជាដើម៕