ប្រធានរដ្ឋចិនសង្ឃឹមថា៖ ទំនាក់ទំនងជាមួយអាមេរិកអភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវ
18/05/2015 08:19
(VOVworld) – នាថ្ងៃទី ១៧ ឧសភា ក្នុងជំនួបជាមួយរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry នៅទីក្រុងប៉េកាំង ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ ថា៖ ថ្នាក់ ដឹកនាំនៃប្រទេសទាំង ២ បានឯកភាពកសាងទំនាក់ទំនង រវាងមហាអំណាច តាមរូបសណ្ឋានថ្មីដើម្បីផលប្រយោជន៍ រួមរបស់ចិននិងអាមេរិក។

ប្រធានរដ្ឋចិនសង្ឃឹមថា៖ ទំនាក់ទំនងជាមួយអាមេរិកអភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវ (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ ឧសភា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នៅទីក្រុងប៉េកាំង ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ ថា៖ ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានឯកភាពកសាងទំនាក់ទំនងរវាងមហាអំណាច តាមរូបសណ្ឋានថ្មីដើម្បីផលប្រយោជន៍រួមរបស់ចិននិងអាមេរិក។ លោក Xi Jinping បានវាយតំលៃខ្ពស់ចំពោះការរីចំរើនថ្មីខាងពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជា ទេសចរណ៍ ថាមពល សកម្មភាពផ្លាស់ប្តូរយោធានិងស៊ីវិលរវាងចិននិងអាមេរិក។ ផ្តោតទៅលើដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅអាមេរិកនាខែកញ្ញាខាងមុខ លោក Xi Jinping បានសម្តែងគោលបំណងបន្តការពិភាក្សាដ៏ស្មោះត្រង់ជាមួយប្រធានាធិបតី អាមេរិក លោក Barack Obama ស្តីអំពីទំនាក់ទំនងទ្វេភាគីនិងរាល់បញ្ហាសំខាន់ ផ្សេងៗទៀត សំដៅបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការក៏ដូចជាបង្កើន ផលប្រយោជន៍របស់ ប្រជាពលរដ្ឋនៃប្រទេសទាំង ២។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការ បរទេសអាមេរិកបានអះអាងថា ៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ បានសឲ្យឃើញនូវសារៈសំខាន់របស់ប្រទេសទាំង ២ ក្នុងដំណោះស្រាយបញ្ហា អន្តរជាតិនិងក្នុងតំបន់ឲ្យសមស្រប៕
Related






