VOV WorldVOV World
ប្រធានរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ
01/08/2016 10:34
(VOV)_នាថ្ងៃទី​១ សីហា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang រួម​ជា​មួយក្រុម​សមាជិកសភាទីក្រុងហូជីមិញ បានមានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ​ទី១ ទីក្រុងហូជីមិញ ដើម្បី​ជូនដំណឹងអំពីខ្លឹមសារ​សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាម ​នីតិកាលទី១៤។នៅទីនេះ
ប្រធានរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ
ប្រធានរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ (VOV)_នាថ្ងៃទី​១ សីហា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang រួម​ជា​មួយ ក្រុម​សមាជិកសភាទីក្រុងហូជីមិញ បានមានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ​ទី១ ទីក្រុងហូជីមិញ ដើម្បី​ជូនដំណឹងអំពីខ្លឹមសារ​សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាម  ​នីតិកាលទី១៤។នៅទីនេះ អ្នកបោះឆ្នោតបានអបអរសាទរសម័យប្រជុំលើកទី១​ រដ្ឋស ភា នីតិកាលទី១៤ បានសម្រេចការងារចាត់តាំងកម្មាភិបាល។ទន្ទឹមនឹងនោះ អ្នក បោះឆ្នោតក៏បានផ្តើមគំនិតអំពីបញ្ហាមួយចំនួន ដូចជា៖​បង្ការប្រឆាំងអំពើ​ពុក​រលួយ​ ខ្ជះខ្ជាយ សុវត្ថិភាពម្ហូបអាហារ ការពារអធិបតេយ្យភាព និងបំរ៉ែបំរូលដ៏​ស្មុគ្រស្មាញនា ពេលថ្មីៗនេះនៅសមុទ្រខាងកើត។           កត់សម្គាល់នូវមតិរបស់អ្នកបោះឆ្នោត ប្រធានរដ្ឋ លោក Tran Dai Quang សង្កត់ ធ្ងន់ថា៖ បំណុលសាធារណះជាបញ្ហាសំខាន់ចំពោះការអភិវឌ្ឍន៍របស់ប្រ​ទេសនិមួយៗ។  ភារកិច្ចរបស់រដ្ឋាភិបាលវៀតណាម នាពេលខាងមុខនេះ ត្រូវគ្រប់គ្រងអោយបានល្អ បំណុលសាធារណះ។ ចំពោះការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ ប្រធានរដ្ឋ  លោក Tran Dai Quang បានអោយដឹ​ងថា៖           “ យើងត្រូវប្រមូលផ្តុំបញ្ជាណែនាជាប្រចាំ និងត្រូវរួមសហការជិតស្និទ្ធិ ​ប្រមូលផ្តុំ កម្លាំងទាំងមូលរបស់ប្រព័ន្ធនយោបាយនិងប្រជាជន ទៅលើការងារបង្ការ​ប្រឆាំងអំ ពើពុករលួយ និងខ្ជះខ្ជាយ។​ទន្ទឹមនឹងនោះ យើងក៏ត្រូវជំរុញខ្លាំងការងារ​ឃោសនា អប់រំ  ដើម្បីលើកកំពស់ចំណេះដឹង និងការទទួលខុសត្រូវរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ ក្នុងការ បង្ការប្រឆាំងអំពើពុករលួយ៕”