VOV WorldVOV World
ប្រធានរដ្ឋជួបសន្ទនាជាមួយប្រធានខុទ្ធកាល័យប្រធានរដ្ឋឡាវ
01/07/2016 11:15
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយប្រធានការិយាល័យនយោបាយឡាវ លោក Khammeung Phongthady នាថ្ងៃទី១ កក្កដា នៅទីក្រុងហាណូយ ​ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះ​ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាមនិងឡាវដ៏ល្អប្រសើរ នៅគ្រប់វិស័យ ពិសេសគឺកិច្ចសហប្រតិបត្តិការខាងនយោបាយ ផ្លាស់ប្តូរសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ប្រធានរដ្ឋជួបសន្ទនាជាមួយប្រធានខុទ្ធកាល័យប្រធានរដ្ឋឡាវ
ប្រធានរដ្ឋជួបសន្ទនាជាមួយប្រធានខុទ្ធកាល័យប្រធានរដ្ឋឡាវ (VOV)_នៅក្នុងជំនួបសន្ទនាជាមួយប្រធានការិយាល័យនយោបាយឡាវ លោក  Khammeung Phongthady នាថ្ងៃទី១ កក្កដា នៅទីក្រុងហាណូយ ​ប្រធានរដ្ឋវៀតណាម  លោក Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះ​ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម និងឡាវដ៏ល្អប្រសើរ នៅគ្រប់វិស័យ ពិសេសគឺកិច្ចសហប្រតិបត្តិការខាងនយោបាយ  ផ្លាស់ប្តូរសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ប្រធានរដ្ឋបាន ស្នើថា៖នាពេលខាងមុខនេះ ភាគីទាំងពីរត្រូវបន្តរួមសហការអនុវត្តល្អ កិច្ចព្រមព្រៀង រវាងការិយាល័យនយោបាយនៃ​ប្រទេសទាំងពីរ ​ក៏ដូចជាកិច្ចព្រមព្រៀង និងផែនការ ដែលបានទទួលបាន​ក្នុងកិច្ចប្រជុំលើកទិ៣៨គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀត ណាមនិងឡាវ។            រីឯខ្លួនវិញ ជូនដំណឹងចំពោះប្រធានរដ្ឋ លោក Tran Dai Quang អំពី​លទ្ធផល ​នៃការចរចាររវាងការិយាល័យប្រធានរដ្ឋឡាវនិងវៀតណាម  លោក ​Khammeung Phongthady  បានអោយដឹងថា៖ ថ្នាក់ដឹកនាំនៃខុទ្ធកាល័យទាំងពីរ​បាន​នាំចេញ កម្មវិធី​ធ្វើ​សកម្ម​ភាពនាពេលខាងមុខនេះ យល់ដឹងច្បាស់អំពីតួនាទី​របស់ខ្លួន  ក្នុងការងារ​សេនាធិការ​កិច្ច​ការផ្ទៃក្នុងនិងក្រៅប្រទេស ចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋ៕