ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីទទួលនិងជួបសម្តែងការគួរសមព្រះចៅអធិរាជជនិងមហេសី
01/03/2017 11:02
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quangនិងលោកជំទាវ ព្រះចៅអធិរាជនិងមហេសីជប៉ុនអាគីហ៊ីតុបានអញ្ជើញយាងមកដល់ទីក្រុងហាណូយក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋ

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីទទួលនិងជួបសម្តែងការគួរសមព្រះចៅអធិរាជនិងមហេសីជប៉ុនអាគីហ៊ីតុ (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ ព្រះចៅអធិរាជនិងមហេសីជប៉ុនអាគីហ៊ីតុបានអញ្ជើញយាង មកដល់ទីក្រុងហាណូយក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៨កុម្ភៈរហូតដល់ថ្ងៃទី៥មិនាឆ្នាំ២០១៧។បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនាព្រឹក ថ្ងៃទី១មិនាមក ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបាន អបអរសាទរនូវដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់អធិរាជជប៉ុននិង មហេសីព្រមទាំងចាត់ទុកថាដំណើរទស្សនកិច្ចនេះមានអត្តន័យប្រវត្តិសាស្ត្រ សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ព្រះចៅអធិរាជជប៉ុននិងមហេសីក៏បាន សម្តែងនូវ ការសោមនាស្សរីករាយដែលទ្រង់បានយាងដំណើរទស្សនកិច្ចនៅវៀត ណាម ជាលើកដំបូង និងថ្លែងអំណរគុណចំពោះការទទួលរួសរាយរាក់ទាក់និង កក់ក្តៅបំផុត របស់ប្រធានរដ្ឋលោក Tran Dai Quang លោកជំទាវ រដ្ឋនិងប្រជាជន វៀតណាម។ ក៏នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវបាន អញ្ជើញឧទ្ទេសនាមជាមួយអធិរាជជប៉ុននិងមហេសីអំពីខឿនវប្បធម៌ពហុបែបពោរ ពេញទៅដោយអត្តសញ្ញាណជាតិវៀតណាម រួមទាំងសម្តែងគោលបំណងចង់ទទួល សមាជិកវង្សានុវង្សជប៉ុនមកទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១៨ខាងមុខ ដែល ជាឱកាសប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត៕
Related
More




