ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញ
03/03/2017 10:16
(VOVworld)-នាព្រឹកថ្ងៃទី៣មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញលោក Alfonso Tena Gacia មកជំរាបលាបញ្ច

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញលោក Alfonso Tena Gacia មកជំរាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម(រូបថតៈ Nhan Sáng-TTXVN) (VOVworld)-នាព្រឹកថ្ងៃទី៣មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអេស្ប៉ាញលោក Alfonso Tena Gacia មកជំរាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ លោក Tran Dai Quang បានអះអាងថា វៀតណាមមានការយកចិត្តទុក ដាក់និងមានបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ អេស្ប៉ាញ។ ប្រធានរដ្ឋ លោកTran Dai Quang បានស្នើថា នាពេលខាងមុខ ប្រទេស ទាំងពីរគប្បីបង្កើនការជួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូនិងរឹតបន្តឹងទំនាក់ទំនង ទ្វេភាគី។រួមជាមួយគ្នានោះ ភាគីទាំងពីរគប្បីកសាងយ៉ាងឆាប់ៗនូវកម្មវិធីសកម្ម ភាពធ្វើជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនាប៉ុន្មានឆ្នាំខាងមុខក្នុងនោះសង្កត់ ធ្ងន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យដែលអេស្ប៉ាញមានឧត្តមភាពហើយ វៀតណាមកំពុងផ្តល់អាទិភាព។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអេស្ប៉ាញបានជឿជាក់ថា ខណៈដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មវៀតណាម-EU មានសុពលភាពនោះ នឹងមានវិនិយោគិនជាច្រើនមកធ្វើ ការវិនិយោគនៅវៀតណាមក្នុងនោះមានទាំងវិនិយោគិនអេស្ប៉ាញ។ លោកឯកអគ្គរដ្ឋ ទូតឲ្យដឹងថា អេស្ប៉ាញជានិច្ចកាលគាំទ្រវៀតណាមចុះឈ្មោះសម្រាប់តំណែងសំ ខាន់ៗនៅបណ្តា វេទិកាអន្តរជាតិ៕
Related






