VOV WorldVOV World
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយថ្នាក់ដឹកនាំខេត្ត Fujian ចិន
14/05/2017 08:52
(VOVWORLD) -នារសៀលថ្ងៃទី១៣ឧសភា នៅទីក្រុង Fuzhou ខេត្ត Fujian ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក You Quan លេខា គណៈ កម្មាធិការបក្សខេត្ត Fujian និងលោក Yu Weigou អភិបាលខេត្ត Fujian ។
ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយថ្នាក់ដឹកនាំខេត្ត Fujian ចិន
 ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយថ្នាក់ដឹកនាំខេត្ត Fujian នៅទីនេះ លោក Tran Dai Quang មានបំណងថា នាពេលខាងមុខ ខេត្ត Fujian នឹងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចជាមួយតំបន់នានា របស់វៀតណាម ។ ទន្ទឹមជាមួយគ្នានោះ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើ ឲ្យខេត្ត Fujian បង្កើនការនាំចូលមុខទំនិញដែលវៀតណាមមានប្រៀបខ្លាំង។         រីឯលេខាគណៈកម្មាធិការបក្ស លោក You Quan បានអះអាងថា បក្សភាគនិងរដ្ឋអំណាចខេត្ត Fujian ជានិច្ចកាលយកចិត្តទុកដាក់លើទំនាក់ទំនងសហប្រតិបត្តិការមិត្ត ភាពជាមួយវៀតណាម។តាមនោះរួមចំណែកបង្កើនទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងចិននិងវៀតណាម។         បន្ទាប់ពីពិធីទទួលជួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញជា កសិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតទំនាក់ទំនងសហ ប្រតិបត្តិការរវាងខេត្ត Quang Ninh (វៀតណាម) និងខេត្ត Fujian ផងដែរ៕