ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ
09/05/2016 11:03
(VOVworld)-នាព្រឹកថ្ងៃទី៩ឧសភា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang រួមជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៤

ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ (VOVworld)-នាព្រឹកថ្ងៃទី៩ឧសភា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang រួមជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៤បានមានការជួបប្រាស្រ័យ ជាមួយ អ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ១ទីក្រុងហូជីមិញ រួមមានខ័ណ្ឌ ទី១ ខ័ណ្ឌទី៣ និងខ័ណ្ឌទី៤។ ថ្លែងមតិនៅទីនេះ លោក Tran Dai Quang បាន សង្កត់ធ្ងន់ទៅលើការអាទិភាពចម្បងក្នុងកម្មវិធីសកម្មភាពរបស់លោកគឺ កសាង និងពង្រឹងប្រព័ន្ធច្បាប់សំដៅអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្ត មហាសន្និ បាត លើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមនិងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ លោក Tran Dai Quang ក៏បានកំណត់ថា ក្នុងឋានៈរបស់ខ្លួន លោក នឹងរួមជាមួយ រដ្ឋាភិបាលបញ្ជាណែនាំការអនុវត្តដោយព្រមៗគ្នាគោលមាគ៌ាកិច្ចការ បរទេសឯក រាជ្យម្ចាស់ការ សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ រក្សាបរិយា កាសសន្តិ ភាព ស្ថិរភាព និងទទួលយករាល់ប្រភពកម្លាំងដើម្បីអភិវឌ្ឍន៍ប្រទេស ជាតិ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕
Related






