VOV WorldVOV World
ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតិបារាំង Francois Hollande ធ្វើជាអធិបតីសន្និសីទកាសែត
06/09/2016 13:59
(VOVworld)-នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៦កញ្ញា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជូនដំណឹងអំពីវិស័យសេដ្ឋកិច្ចរបស់វៀតណាម​
ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតិបារាំង Francois Hollande ធ្វើជាអធិបតីសន្និសីទកាសែត
ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតិបារាំង Francois Hollande ធ្វើជាអធិបតីសន្និសីទកាសែត (VOVworld)-នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៦កញ្ញា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជូនដំណឹងអំពីវិស័យសេដ្ឋកិច្ចរបស់វៀតណាម​ហើយបា រាំងបានឯកភាព ជម្រុញឲ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ឆ្ពោះទៅបង្កើត ដៃគូសេដ្ឋកិច្ចនិងឧស្សា ហកម្ម​ឈរលើមូលដ្ឋានការផ្លាស់ប្តូរបច្ចេកវិទ្យានិងភាគី ទាំងពីរមានផលប្រយោជន៍ដូចគ្នា។ នៅទីនេះ​លោក Tran Dai Quang បានសង្កត់ ធ្ងន់ថា៖         “ខ្ញុំនិងលោកប្រធានាធិបតីបានអះអាងថា គោរពគោលការយកច្បាប់ជាធំលើ តំបន់សមុទ្រនិងមហាសាគរ ព្រមទាំងអះអាងសារជាថ្មី ការសន្យារក្សាសេរីភាពនាវា ​ចរណ៍ អាកាសចរណ៍។​ភាគីទាំងពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការដោះស្រាយ  ជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.ប  ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)។​បន្ទាប់ពីសាលក្រមរបស់តុលាការអាជ្ញា កណ្តាលអចិន្ត្រៃយ៍នៃថ្ងៃទី១២កក្កដាឆ្នាំ២០១៦មក ភាគីទាំងពីរក៏បានសង្កត់ធ្ងន់សារ  ជាថ្មីម្តងទៀតនូវសារសំខាន់នៃការអនុវត្តយ៉ាងគ្រប់គ្រាន់សេចក្តីថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)និងគាំទ្រគ្នាទៅវិញទៅមកដើម្បី សម្រេចបានឆាប់ៗ ក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនានានៅសមុទ្រខាងកើត​(COC)”។         រីឯខ្លួនវិញ ប្រធានាធិបតីបារាំងបានអះអាងថា នាប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។  លោក Francois Hollande បានឲ្យដឹងថា៖                “រូបខ្ញុំផ្ទាល់មានបំណងថា តាមរយៈដំណើរទស្សនកិច្ចលើកនេះគឺពង្រឹងទំនាក់  ទំនងទ្វេភាគីនិងស្វែងរកវិធានការធ្វើយ៉ាងមេចដើម្បីអង្គភាពអាជីវកម្មបារាំង មានវត្ត មានច្រើននៅវៀតណាម។​លើសពីនេះទៅទៀត​​ នៅមានចំណុចថ្មីក្នុងទំនាក់ ទំនងដៃគូ យុទ្ធសាស្ត្រនោះគឺអំពីវប្បធម៌ស្រាវជ្រាវវិទ្យាសាស្ត្រ នោះជាចំណេះដឹងនិង ចំណេះវិជ្ជា”         ប្រធានាធិបតីបារាំង Francois Hollande ឲ្យដឹងថា គាំទ្ររាល់គោលការសេរីភាព  នាវាចរណ៍ គោរពអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងចាត់ទុកថា ការជួប  សន្ទនាជាវិធានការសម្រាប់ដោះស្រាយរាល់ជម្លោះ៕