VOV WorldVOV World
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយកម្មាភិបាលនៃនាយកដ្ឋានកលយុទ្ធគ្រប់ជំនាន់
21/12/2016 11:27
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧២នៃទិវាបង្កើតកងទ័ពប្រជាជនវៀត ណាមនិងខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធ
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយកម្មាភិបាលនៃនាយកដ្ឋានកលយុទ្ធគ្រប់ជំនាន់
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី (VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧២នៃទិវាបង្កើតកងទ័ពប្រជាជនវៀត ណាមនិងខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធ នាព្រឹកថ្ងៃ ទី ២១ធ្នូ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបមុខជាមួយ អតីតកម្មាភិបាលគ្រប់ជំនាន់នៃនាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រ ជាជនវៀតណាម។​នៅទីនេះ លោក Tran Dai Quang បានកត់ស្គាល់និងលើកសរ សើរចំពោះការរួមចំណែកដ៏ធំធេងរបស់អតីតកម្មាភិបាលនៃនាយកដ្ឋានកលយុទ្ធ គ្រប់ជំនាន់ ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ ក៏ដូចជាក្នុងការអនុវត្តភារកិច្ច កសាងកម្លាំងកងទ័ពបដិវត្តន៍ចំណាននិងទំនើបជាជំហានៗ។ លោកប្រធានរដ្ឋបាន  សង្កត់ធ្ងន់ថា  នាពេលខាងមុខ ស្ថានភាពលើពិភពលោក តំបន់និងក្នុងប្រទេសមាន  បម្រែបម្រួលជាច្រើន ទាមទារឲ្យបក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំង មូល ពង្រឹងសាមគ្គីភាពនិងប្តេជ្ញាអនុវត្តន៍ប្រកបដោយជោគជ័យរាល់គោលដៅដែល  បានដាក់ចេញ។ លោក Tran Dai Quang បានស្នើឲ្យកម្មាភិបាលកំពុងបំពេញការ ងារនៅនាយកដ្ឋានកលយុទ្ធបន្តខិតខំប្រឹងប្រែង ហាត់ពត់លត់ដំឲ្យមានលក្ខណៈ សម្បត្ដិស្អាតស្អំ ឬទ្ធានុភាពនយោបាយមោះមុត និងបំពេញល្អរាល់ភារកិច្ចដែលបាន ប្រគល់ជូន៕