VOV WorldVOV World
ប្រធានរដ្ឋមកទស្សនានិងជូនពរបុណ្យតេតប្រជាជនទីក្រុង ហូជីមិញ
30/01/2014 08:47
Vovworld-មកទស្សនានិងជូនពរបុណ្យតេតព្រះតេជ្ជគុណ Thich Tri Quang អនុប្រធានក្រុមប្រឹក្សាអភិបាលពុទ្ធសាសនាវៀតណាមនិងជាអភិបាល​សមាគមពុទ្ធ​សាសនាវៀតណាមទីក្រុងហូជីមិញនាព្រឹកថ្ងៃទី៣០មករា
ប្រធានរដ្ឋមកទស្សនានិងជូនពរបុណ្យតេតប្រជាជនទីក្រុង ហូជីមិញ
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang មកទស្សនានិងជូនពរបុណ្យតេតព្រះតេជ្ជគុណ Thich Tri Quang (VOV)         Vovworld-មកទស្សនានិងជូនពរបុណ្យតេតព្រះតេជ្ជគុណ Thich Tri Quang អនុប្រធានក្រុមប្រឹក្សាអភិបាលពុទ្ធសាសនាវៀតណាមនិងជាអភិបាល​សមាគមពុទ្ធ​សាសនាវៀតណាមទីក្រុងហូជីមិញនាព្រឹកថ្ងៃទី៣០មករា ប្រធានរដ្ឋ​វៀតណាម លោក Truong Tan Sang បានអបអរសាទព្រះតេជ្ជគុណនិងពុទ្ធ​សាសនិក​បានរួមជា មួយ​សាសនា​ផ្សេងៗនិងទូទាំងប្រទេសបានរួមវិភាគទាន​កំលាំង​កាយចិត្តបញ្ញា សំរាប់ការ​អភិវឌ្ឍន៍របស់ទីក្រុងនិងប្រទេសជាតិ។ ប្រធានរដ្ឋ Truong Tan Sang បានមកទស្សនានិងជូនពរបុណ្យតេតអេវែក Nguyen Cong Danh (VOV)         មកទស្សនានិងជូនពរបុណ្យតេតអេវែក Nguyen Cong Danh ប្រធានគណៈ​កម្មាធិការសាមគ្គីភាពគ្រឹសសាសនាវៀតណាមនិងជាប្រធានគណៈកម្មាធិការ​សាមគ្គី​ភាពគ្រឹសសាសនាទីក្រុងហូជីមិញ លោកប្រធានរដ្ឋបានសម្ដែងការ​សប្បាយរីករាយ ក្នុង​ពេលដែលជីវភាពរស់នៅរបស់ប្រជាគ្រឹសសាសនិកកាន់តែ​បានលើកកំពស់ពី មួយ​ថ្ងៃ​ទៅមួយថ្ងៃ។ ប្រធានរដ្ឋ Truong Tan Sang បានថ្លែងថា៖         “ក្នុងបុព្វហេតុកសាងប្រទេសជាតិ មហាសាមគ្គីភាពជាកំលាំងពលំដើមនៃ​ ប្រជាជាតិ។ ប្រជាគ្រឹសសាសនិកក៏ដូចជាប្រជាជនសាសនាផ្សេងៗសាមគ្គីភាពជា​ធ្លូងមួយដើម្បីកសាងប្រទេសជាតិ៕”