ប្រធានរដ្ឋបានជួបធ្វើការជាមួយសាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញ
19/11/2012 10:17
VOV-នាថ្ងៃទី១៩វិច្ឆិកាអញ្ចើញចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម ទី២០វិច្ឆិកានៅ សាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានលើកដម្កើង រាល់ការខំប្រឹងប្រែងនិងលទ្ធផលដែលទទួលបានរបស់សាលាសភាបណ្ឌិតក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងទៅ។

សាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញ VOV-នាថ្ងៃទី១៩វិច្ឆិកាអញ្ចើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូ បង្រៀនវៀតណាម ទី២០វិច្ឆិកានៅសាលាសភាបណ្ឌិតនយោបាយរដ្ឋបាល ជាតិហូជីមិញ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានលើកដម្កើងរាល់ការ ខំប្រឹងប្រែងនិងលទ្ធផលដែលទទួលបានរបស់សាលាសភាបណ្ឌិតក្នុងរយៈ ពេលប៉ុន្មានឆ្នាំកន្លងទៅ។ ប្រធានរដ្ឋបានសង្កត់ធ្ងន់ថាសាលាសភាបណ្ឌិត នយោបាយរដ្ឋបាលជាតិហូជីមិញមានតួនាទីសំខាន់ជាពិសេសក្នុងការបណ្ដុះ បណ្ដាលបណ្ដាកម្មាភិបាលថ្នាក់ដឹកនាំគ្រប់គ្រងស្នូលក្នុងប្រព័ន្ធនយោបាយ ប្រទេសជាតិ។ ប្រធានរដ្ឋ Truong Tan Sang បានសំណូមពរថា៖ “ដើម្បីអនុវត្តល្អភារកិច្ចនេះ បញ្ហាសំខាន់ជួរមុខគឺសាលាសភាបណ្ឌិតត្រូវប្រមូលផ្ដុំលើកកំពស់គុណភាពបណ្ដុះបណ្ដាលលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ត្រូវហាត់ពត់លត់ដំអំពីសិលធម៍របៀបរស់នៅនិងធ្វើការឲ្យសក្តិសមជាមន្ត្រីថ្នាក់ ដឹកនាំនិងគ្រប់គ្រង។ មិនតែប៉ុណ្ណោះត្រូវផ្លាស់ប្តូរថ្មីកម្មវិធីខ្លឹមសារវិធានការ បង្រៀននិងរៀននៅសាលាសភាបណ្ឌិតឆ្ពោះទៅការអនុវត្តគោលដៅលើក កំពស់គុណភាពបណ្ដុះបណ្ដាលបំប៉ុនលើគ្រប់វិស័យ៕”
Related






