VOV WorldVOV World
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្មវិធី “សរសេរបន្តក្តីសុបិន”
05/06/2017 10:50
(VOVWORLD) -Gala “សរសេរជាបន្តក្តីសុបិន” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៤មិថុនានៅទីក្រុង ហាណូយក្នុងឱកាសនៃខែធ្វើសកម្មភាពដើម្បីកុមារនិងជាឱកាសនៃឆ្នាំបំផុសជាផ្លូវ ការនូវកម្មវិធី “បេះដូងសម្រាប់ប្អូនៗ”។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan  អញ្ជើញចូលរួមកម្មវិធី “សរសេរបន្តក្តីសុបិន”
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan  អញ្ជើញចូលរួមកម្មវិធី “សរសេរ បន្តក្តីសុបិន”  អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីប្រធានរដ្ឋ សភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់នូវអត្ថន័យរបស់កម្មវិធី  ដែលនាំមកនូវភាពរស់រានមានជីវិត ជីវភាពល្អប្រសើរនិងអនាគតស្រស់បំព្រងសម្រាប់ កុមារក្រីក្រមានជំងឺបេះដូងពីកំណើត។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកសរសើរគណៈចាត់តាំងកម្មវិធីនេះនិងសហគ្រាស ហិរញ្ញប្បទាន ក្នុងនិងក្រៅប្រទេសបានផ្តល់ជំនួយចំនួន១២០ពាន់លានដុងសម្រាប់ធ្វើការវះកាត់ ឲ្យកុមារក្រីក្រ៣.៥០០នាក់មានជំងឺបេះដូងពីកំណើតអស់រយៈពេល៩ឆ្នាំកន្លងទៅ ផងដែរ៕